តើ​ត្រូវ​ថែទាំ​សុខភាព និង សម្រស់​ដូចម្តេច ?

Sanofi

​បញ្ហា​សុខ​ភាពជា​រឿង​មួយ​សំខាន់​ដែល​យើង​មិនអាច​មើលរំលង​បានទេ​ទាំង​កត្តា​ចំណីអាហារ និង ការ ថែទាំ​សុខភាព ។ បើ​អ្នក​ចង់ឱ្យ​សុខភាព​ល្អ រាងកាយ​ប្រកបដោយ​ភាពរឹងមាំ ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងពួង គប្បី​អនុវត្ត​វិធី​មួយចំនួន​ដូចខាងក្រោម ។​

*​ផ្លែ​ប៊័រ​ជាប់​លេខ​មួយ​
​មាន​មនុស្ស​មួយចំនួន​មិនសូវ​ជឿជាក់ ដោយសារ​ថា​ផ្លែឈើ​ប្រភេទ​នេះ​មាន​រសជាតិ​ស្រដៀង​គ្នា​ទៅនឹង ស៊ុត​ក្រហម ពោល​គេ​តែង​គិតថា​វា​នឹងមាន​កាឡូរី​ខ្ពស់​យ៉ាងពិត​ប្រាកដ ។ ទោះបីយ៉ាងណា​តាម​ការស្រាវជ្រាវ ផ្លែ​ប៊័រ​មាន​កាឡូរី​ចំនួន ២៥០ កាឡូរី ក្នុង ១ ផ្លែ ។ ដោយឡែក​តាម​ការស្រាវជ្រាវ​ទៅលើ​ជនជាតិ​អាមេរិក​គេ​បាន​រកឃើញ​ដែរ​ថា ក្រុមមនុស្ស​មាន​ទម្ងន់​លើស​មាត្រដ្ឋាន ដែល​គេ​ឱ្យ​បរិភោគ​ផ្លែ​ប៊័រ​ដោយ​ទិសដៅ​ចង់ដឹង​មាន​អារម្មណ៍​ថា​ឆ្អែត ឬក៏​អត់​នោះ​បង្ហាញថា ក្រុមមនុស្ស​ភាគច្រើន​ប្រាប់ថា បើសិន​ពួកគេ​បរិភោគ​ផ្លែ​ប្រភេទ​នេះ​ពាក់កណ្តាល​ផ្លែ​ជាមួយ​អាហារ​ថ្ងៃត្រង់​នឹង​ទទួល​អារម្មណ៍​ថា​ខ្លួនឯង​ឆ្អែត បានយូរ​ជាង​ធម្មតា ។​ តាម​ការស្រាវជ្រាវ​បង្ហាញថា ផ្លែ​ប៊័រ ក្រោយពី​មាន​សារជាតិ​ខ្លាញ់​ប្រភេទ​ល្អៗ ដែល​ជួយ​បេះដូង​ហើយ វា​ថែមទាំង​មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង វីតាមីន A ដែល​ផ្តល់​ផល​យ៉ាង​ល្អ​ចំពោះ​សុខភាព​អ្នក​បរិភោគ​ទៀត ផង ។​


*​ផឹក «​តែ​» ខ្មៅ​ជួយ​សោះ​ស្រាយ​បញ្ហា​
​តាម​ការស្រាវជ្រាវ​បង្ហាញថា នាពេល​បច្ចុប្បន្ន​ស្ត្រី​លើ​ពិភពលោក​ជាច្រើន​នាក់​តែង​ជួប​បញ្ហា​ប្រឈម​នឹង​ការ​កើតរោគ​មហារីក​ស្បូន​ជា​រៀងរាល់ ថ្ងៃ ។ បញ្ហា​ដែល​ជំរុញ​ឱ្យ​កើត​បញ្ហា​ទាំងនេះ​មាន​ច្រើនយ៉ាង និង ច្រើនបែប​ណាស់ដែរ ។​ ទោះបីយ៉ាងណា​ក្នុងចំណោម​នេះ​គេ​បាន​រកឃើញ​ក្រុម​ស្ត្រី​ដែល​បាន​ផឹក «​តែ​» ពណ៌​ខ្មៅ​យ៉ាងហោចណាស់​មួយថ្ងៃ ២-៣ កែវ ជួយ​កាត់បន្ថយ​អាការ​ប្រឈម​ជាមួយ​ការ​កើតរោគ​មហារីក​មាត់ស្បូន​បាន​រហូតដល់ ៣១ ភាគរយ ។ ហេតុនេះ​បើ​ចង់​ការពារ​អាការរោគ​ទាំងនេះ​អាច​សាកល្បង​បាន ព្រោះ​ទឹក «​តែ​» មាន​ភាពល្បីល្បាញ​ខាង​ជួយ​ទប់ស្កាត់​រោគ​តាំងពី​យូរយា​មកហើយ ។​


*​ហាត់ប្រាណ​ពេលព្រឹក​ល្អ​បំផុត​
​បើ​អ្នក​ភ្ញាក់ឡើង​នៅពេល​ព្រឹក ហើយ​មាន​ទម្លាប់​ហាត់ប្រាណ​ជាប់​ជាប្រចាំ​នោះ​នឹង​ជួយ​ថែរក្សា​សុខភាព កាន់តែ​ប្រសើរ​អាច​ចៀស​ឆ្ងាយ​ពី រោគ​ទាំងពួង ។ ក្រៅពីនេះ​ពេល​ភ្ញាក់​ពេលព្រឹក​ត្រូវ​បើកទ្វារ​បង្អួច​ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ​ចូលក្នុង​ផ្ទះសម្បែង​នោះ​ក៏​ជា​វិធី​មួយទៀត​អាចជួយ​កម្ចាត់រោគ​មួយចំនួន​ចេញពី​របស់របរ នៅក្នុង​បន្ទប់​ផងដែរ ។​ ​តាម​ការស្រាវជ្រាវ​បង្ហាញថា ក្រុមកីឡា​ប្រណាំង​កង់​តែង​បើក​បង្អួច​ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ​ចូលដល់​ក្នុងផ្ទះ​ពេលព្រឹក​តែង​ជួយ​ឱ្យ​ពួកគេ​មាន​កម្លាំង និង សុខភាព​ល្អជា​និច្ច ។​


*​មិន​ពាក់អាវ​ក្នុងពេល​ហាត់ប្រាណ​នាំ​ឲ្យ​សុដន់​ធ្លា​ក់យារ​
​តាម​ការស្រាវជ្រាវ​រប​ស់​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញថា ស្ត្រី​ដែល​ហាត់ប្រាណ​ជាប់​ជាប្រចាំ ហើយ​មិនបាន​ពាក់អាវ​ក្នុង ក្នុងចំណោម​នេះ​គេ​បាន​រកឃើញ​ស្ត្រី​ស្ទើរតែ ៨៥ ភាគរយ មាន​សុដន់​ធ្លា​ក់យារ និង ខូច​ទម្រង់​បាត់បង់​ភាពស្រស់ស្អាត​របស់ខ្លួន ។ ហេតុនេះ​បើ​ចង់ឱ្យ​ការហាត់​ប្រាណ​មិន​ប៉ះពាល់​ដល់​សុដន់​ធ្លា​ក់យារ អ្នក​ត្រូវ​ពាក់អាវ​ក្នុង​ឱ្យបាន​ជាប់​ជាប្រចាំ និង ត្រូវ​រក​អាវទ្រនាប់​ណា​ដែល​ក្តោប​សុដន់​បានល្អ​ទើប​ជា​វិធី​ប្រពៃ​បំផុត ។​


*​អង្គុយ​សមាជិក​ជួយ​ដោះស្រាយ​បញ្ហា​
​ពេលណា​ដែល​អ្នកដោះស្រាយ​បញ្ហា​មិន​ចេញ ឬ ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​សោះ ត្រូវ​សាកល្បង​មក​តាំងចិត្ត​ស្ងប់ ដោយ​អង្គុយ​សមាធិ​ឱ្យបាន​ម្រា​ណ ២០-៣០ នាទី​ម្តងវិញ ។ ការ​អង្គុយ​បែបនេះ​ជួយ​ឱ្យ​ចិត្តស្ងប់ ដោយ​មិន​ត្រឹម​ជួយ​ឱ្យ​បាត់​អារម្មណ៍​តានតឹង​ទេ វា​ជួយ​ជំរុញ​ដល់​ខួរក្បាល​ឱ្យធ្វើ​ការ​បានល្អ​ថែមទៀត ។ អ្នក​សាកល្បង​អង្គុយ​បែបនេះ​ដោយ​តាំងចិត្ត​ឱ្យ​ស្ងប់​វា​មិន​ត្រឹម​ជួយ​ដោះស្រាយ​បញ្ហា​ដល់​អ្នក​ទេ ប៉ុន្តែ​វា​នៅ​ជួយផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​អ្នក ។​


*​ការហាត់​ប្រាណ​នៅពេល​មាន​ជំងឺ​
​ការហាត់​ប្រាណ​នៅពេលដែល​រាងកាយ​កំពុងមាន​ជំងឺ​អាច​ជះឥទ្ធិពល​អាក្រក់ ។ ហេតុនេះ​នៅពេលដែល​អ្នកមាន​បញ្ហា​សុខភាព​ដូចជា គ្រុន វិលមុខ ឬ រមូលពោះ​រកកល់​ក្អួត ចង្អោរ ត្រូវ​សម្រាក​ប្រសើរ​ជាង ។​ទោះបីយ៉ាងណា​បើ​អ្នកមាន​បញ្ហា​សុខភាព​មួយចំនួន​ដូចជា ផ្តាសាយ ឈឺ​-​ក ឬ តឹង​ច្រមុះ អ្នក​គប្បី​ហាត់ប្រាណ​មិន​ត្រឹមតែ​ជួយ​ដល់​ភ្នែក​សុខភាព​ដែល​កំពុង​ញាំញី​ឱ្យ​វិល​ត្រឡប់មក​ប្រសើរ​ឡើងវិញ​ទេ ប៉ុន្តែ​ជួយ​ថែរក្សា​សម្រស់​ឱ្យនៅ​ស្រស់ស្អាត​បានយូរ​អង្វែង​ទៀតផង ៕


Related