៧ វិធី​ប​បោល​អង្អែល​ដៃគូ​ឲ្យ​ក្តៅ​រោលរាល​

Sanofi

​បញ្ហា​លើ​គ្រែ​ជា​រឿង​មួយ​មិនអាច​មើលរំលង​បានទេ ព្រោះ​វា​ជា​ផ្នែក មួយ​របស់​ជីវិត​ដែល​មិនអាច​ខ្វះ​បានឡើយ ។ មាន​មនុស្ស​មួយចំនួន​មិន ដឹង ឬ មិន​យល់​ពី​វិធី​បបោសអង្អែល​ដែល​ធ្វើឱ្យ​ដៃគូ​ទទួល​ភាពកក់ក្តៅ ។ បើ​ចង់ឱ្យ​ដៃគូ​របស់​អ្នកទទួលការ​ពេញចិត្ត ហើយ​អ្នក​ចង់​ក្លាយជា​ដៃគូ​យ៉ាង សំខាន់​នោះ​អាចអនុវត្ត​វិធី ៧ យ៉ាងនេះ​ដូចខាងក្រោម ។​

១ – ស្ទាបអង្អែល​គ្នា​ទៅវិញទៅមក​ឱ្យបាន​ច្រើន​បំផុត​
​ការ​បាន​ស្ទាបអង្អែល​គ្នា​រវាង​ដៃគូ​ស្នេហា​មុនពេល​ឈានដល់​ការរួម​ភេទ នោះ នឹង​ជួយ​បន្ថែម​បរិយាកាស​កាន់តែ​ក្តៅ​ងំ ។ វា​ជា​ចំណុច​ដែល​មិនអាច​មើល រំលង​បានទេ ហើយក៏​ជា​ចំណុច​ស្លា​ប់រស់​ពេល​រួមភេទ​ផងដែរ ។ ការ​ស្ទាប អង្អែល​ត្រូវ​ចេះ​ប្រើ​ដៃ​របស់​អ្នក​ឱ្យ​រស់​រវើក​នៅតាម​ចំណុច​សំខាន់ៗ​តាម​រាង កាយ​របស់​ដៃគូ ពិសេស​ចំណុច​កម្រើក​អារម្មណ៍​មានដូចជា ភ្លៅ ដើមទ្រូង និង ពិសេស​គឺ​ប្រដាប់ភេទ​តែម្តង ។ ក្រៅពី​ប្រើ​ដៃ​ស្ទាបអង្អែល ការប្រើ​មាត់ ឬ ប្រើ អណ្តាត​សម្រាប់​ជំរុញ​ក៏​ជា​វិធី​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បានដែរ ។ បច្ចុប្បន្ន ការរួម​ភេទ​ដោយ​មាត់​បាន​ក្លាយជា​កម្មវត្ថុ​ដែល​បុរស​ស្ត្រី​តែង​យកមកអនុវត្ត ស្ទើរ​ក្លាយជា​រឿង​សាមញ និង មិនអាច​ខ្វះ​បានឡើយ ។​

២ – ដាស់​អារម្មណ៍​ខ្លួនឯង​ជាមុនសិន​
​ជាធម្មតា​បុរស​គេ​ប្រៀបដូចជា​ចង្ក្រានហ្គាស​ដែល​ងាយ​ក្នុងការ​បញ្ឆេះ​អារម្មណ៍ ណាស់ ប៉ុន្តែ​សម្រាប់​ស្ត្រី​វិញ​គេ​ប្រៀបដូចជា​ចង្ក្រាន​ធ្យូង​ដែល​មិន​ងាយ​ឆាបឆេះ ឡើយ ហេតុនេះ​ស្ត្រី​ត្រូវ​ការប្រើ​ពេលវេលា​គ្រប់គ្រាន់​ទើប​ការរួម​ភេទ​អាច​សម្រេច ជោគជ័យ ឬ ឈានដល់​ចំណុចកំពូល ។ មូល​ហេតុនេះ​ស្ត្រី​បើ​ចង់ឱ្យ​ការរួម​ភេទ ទទួលបាន​ផល​ល្អ រាល់​ពេលមុន​ចាប់ផ្តើម​រួមភេទ​គប្បី​ចេះ​ដាស់​អារម្មណ៍​ខ្លួនឯង ខ្លះ​ដោយ​ក្នុងនោះ​ចេះ​ប្រើ​អារម្មណ៍​ត្រៀម​ទុក ឬ សូម្បីតែ​មើល​ភាពយន្ត​អាស អាភាស​ជាមុនសិន ។ ការធ្វើ​បែបនេះ​នៅពេល​រួមភេទ​ចាប់ផ្តើម​ហើយ​អារម្មណ៍ ក៏មាន​ស្រាប់ មិនចាំបាច់​ត្រូវ​ប្រើពេល​បបោសអង្អែល​ច្រើន​ទេ គេ​អាច​នឹង​ដល់​កោះ ត្រើយ​ងាយ​ជាង​មុន​ពុំខាន ។​

៣ – គួរ​ចាប់ផ្តើម​មុន​ខ្លះ​កុំ​ចាំតែ​ភាគី​ម្ខាង​ទៀត​ចាត់ចែង​
​សេចក្តីស្នេហា ពិសេស​បញ្ហា​លើ​គ្រែ​ស្ត្រី​មិនត្រូវ​សម្ងំស្ងៀម​រង់ ចាំតែ​ស្វាមី​ហាមាត់​មុន​នោះឡើយ ហេតុនេះ​នៅពេល​ខ្លួន​ត្រូវការ​នោះ ចាំបាច់​ត្រូវ​ចេះ​ហាមាត់​មុនគេ​ខ្លះ ព្រោះថា​ចំណី​ដែល​យើង​ត្រូវការ នោះ​តែង​មានឱជារស​ជាង​ធម្មតា ។ បើ​អ្នក​មិនចេះ​ហាមាត់​មុន​ទេ វា នឹង​ក្លាយជា​ទម្លាប់​អាក្រក់​ធ្វើឱ្យ​រឿង​អាថ៌កំបាំង​នេះ​នឹង​កាន់តែ​កប់​ជ្រៅ ពោលគឺ​វា​នឹង​ធ្វើឱ្យ​ស្វាមី​មិន​យល់ចិត្ត ឬ សេចក្តីត្រូវការ​នេះដែរ ។​
​បើ​អ្នក​មិន​ប៉ិនប្រសប់​ក្នុងការ​និយាយ​ដោយ​ត្រង់​ទេ​អាច​ប្រើពាក្យ បញ្ឆិតបញ្ឆៀង​ដូចជា ផ្តល់រ​ង្វាន់ ឬ បញ្ចេញ​កាយវិការ​ណាមួយ​បង្ហាញ​ពី សេចក្តីត្រូវការ​របស់​អ្នក​ក្នុង​រឿងនេះ​ដើម្បី​ផ្តល់​ជាស​ញ្ញា​ឱ្យ​ភាគី​ម្ខាង​ទៀត បានដឹង ។ ក្រៅពីនេះ​អ្នក​អាច​ផ្ញើ​សារ​ផ្តល់​សញ្ញា​ភ្លើង​ខៀវ​ថា ‘​យប់​នេះ យើង​ផ្អែមល្ហែម​លើ​គ្រែ​ជាមួយគ្នា​ក្រោយ​បញ្ចប់​ពិធីជប់លៀង​”​ជាដើម ។​

៤ – ក្បាច់​ស្ត្រី​នៅ​ពីលើ​
​វា​ជា​ក្បាច់​មួយ​ដែល​ស្ត្រី​ជា​អ្នកបញ្ជា ។ ក្បាច់​នេះ​ស្ត្រី បើ​មិនបាន​សាក​ពិតជា​មិនដឹងថា​វា​ផ្តល់​សេចក្តីសុខ​ដល់​អ្នក កម្រិតណា​នោះទេ ។ អ្នក​ធ្លាប់តែ​បុរស​ជា​ដៃគូ​បញ្ជា ប៉ុន្តែ នៅពេល​អ្នក​បាន​បញ្ជា​វិញ​នោះ​ពិតណាស់​វា​មិន​ត្រឹមតែ​ផ្តល់ នូវ​អ្វីដែល​អ្នក​ចង់​បានទេ ប៉ុន្តែ​វា​ផ្តល់​សេចក្តីសុខ និង ឆាប់ ឈានដល់​ចំណុចកំពូល​ដែល​រក​នឹកស្មាន​មិន​ដល់​ផង ។ ស្ត្រី ខ្លះ​ដែល​បាន​ឆ្លងកាត់​ការ​រួមភេទ​ក្បាច់​នេះ​តែង​ប្រាប់ថា​បាន ជួយ​ចម្លង​ពួកគេ​ឱ្យទៅ​ដល់ត្រើយ​បាន​ឆាប់រហ័ស​ជាង​ក្បាច់ ផ្សេងៗ​ទៀត ។​

៥ – ប្រើ​មាត់​ផ្តល់​សេចក្តីសុខ​
​ក្បាច់​រួមភេទ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ផ្តល់​សេចក្តីសុខ និង ម្នាក់ៗ​ត្រូវ ការ​បំផុត​នោះ​គឺ​ការប្រើ​មាត់ ។ បុរស​ស្ត្រី​មិនតិច​ទេ​ដែល​ជាប់ចិត្ត​ជាមួយ​ក្បាច់ មួយ​នេះ ព្រោះ​វា​ផ្តល់​សេចក្តីសុខ​ទ្វេដង ។ ត្រូវ​ចងចាំ​ថា​បបូរមាត់​ដែល​ទន់ ល្មឿយ ព្រមជាមួយ​កម្តៅ​ចេញពី​មាត់​នៅពេល​ប៉ះ​ជាមួយ​ប្រដាប់ភេទ វា​បាន ធ្វើឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល ដែល​ពេលខ្លះ​វា​នឹង​ធ្វើឱ្យ​អ្នក​បញ្ចេញ​សំឡេង​ថ្ងូរ មិនដឹង​ខ្លួន​ទៀតផង ។​

៦ – បន្ធូរ​បរិយាកាស​ដើម្បី​ជួយ​បង្កើន​
​ការ​ស្រៀវ​ស្រើប​បន្ថែមទៀត​​នៅពេល​អ្វីៗ​ដំណើរការ​ជិត​ដល់ទី​បំផុត ហើយ​ការជំរុញ ឱ្យ​កាមារម្មណ៍​ឈានដល់​កោះ​ត្រើយ​នោះ​មិនមែនជា​រឿង​ពិបាក សោះឡើយ ។ ហេតុនេះ​បើ​ចង់​អូសបន្លាយ​ពេល​ឱ្យ​កាន់​តែមាន ន័យ​ថែមទៀត អ្នក​អាច​ឈប់សម្រាក​នៅ​នាទី​នេះ​បន្តិច​សិន​ដូចជា ផ្អាក ហើយ​ងាក​មក​ធ្វើការ​ឱបក្រសោប និង ម៉ាស្សា​ឱ្យ​គ្នា​បន្តិច សិន​ហើយ​ទើប​ចាប់ផ្តើម​ជាថ្មី ។ ធ្វើ​បែប​មិន​ត្រឹម​ផ្តល់​អនុស្សាវរីយ៍ ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ឱ្យ​កាមារម្មណ៍​នៃ​សេចក្តីសុខ​បាន​អូស បន្លាយពេល​យូរ​ជាមួយគ្នា​ទៀតផង ។​

៧ – ផ្លាស់ប្តូរ​កន្លែង​ផ្លាស់ប្តូរ​អារម្មណ៍​
​ទីកន្លែង​នៃ​ការរួម​ភេទ​បាន​ជួយ​បង្កើត​អារម្មណ៍​ខុសៗ​គ្នា​ផង ដែរ ។ ហេតុនេះ​ការផ្លាស់ប្តូរ​កន្លែង​រួមភេទ​ជាការ​ជួយ​បង្កើត បរិយាកាស​នៃ​ការរួម​ភេទ​របស់​អ្នក​កាន់តែ​ល្អប្រសើរ ។ ការ ផ្លាស់ប្តូរ​ទីតាំង​នេះ​មិនចាំបាច់​រក​កន្លែង​ណា​ច្រើន​ឡើយ អ្នក​អាច រក​កន្លែង​បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក ។ ទោះបី​យ៉ាង ណា​ទីតាំង​នីមួយៗ​ត្រូវមាន​សុវត្ថិភាព​ផងដែរ ៕ ​ដេប៉ូ​
​  

Related