​អ្នក​សប្បាយចិត្ត​ប៉ុនណា ចំពោះ​រាងរៅ​ខ្លួនឯង ?

Sanofi

ស្ត្រី​ភាគច្រើន​មិនដែល​ពេញចិត្ត​ចំពោះ​ទម្ងន់​របស់​ខ្លួនឯង​ឡើយ ទោះបីជា​មនុស្ស​ជុំវិញ​ប្រាប់ថា​មិន​ធាត់ ប៉ុន្តែ​ខ្លួនឯង​ក៏​នៅតែ​យល់ថា​មាន​ចំណុច​ខ្វះខាត​ត្រង់នេះ​ត្រង់នោះ​មិនចេះចប់ ។ ដូច្នេះ​សូម​រក​ចម្លើយ តើ​អ្នក
មាន​អាការ​បែបនេះ​ដែរ​ឬ​អត់ ? បើ​មាន​មែន​អ្នក​គួរតែ​ធ្វើការ​កែប្រែ​ខ្លួនឯង​យ៉ាងដូចម្តេច ?

១ – មាន​ស្ត្រី​សម្តី​ផ្អែម​សរសើរ​រូបរាង​របស់​អ្នក ពេលនោះ​អ្នកនឹង ៖
​ក – គិតក្នុងចិត្ត​ថា ‘​ម្នាក់នេះ​ចេះតែ​បញ្ជោរ​”
​ខ – ញញឹម​អរគុណ​
​គ – សរសើរ​ត្រង់ៗ​អ៊ីចឹង​អៀន​ណាស់ ។​

២ – ពេលដែល​អ្នក​កំពុងតែ​ដណ្តើម​ទិញ​របស់​ថោក​ជាមួយ​ស្ត្រី​ដទៃ នៅក្នុង​កម្មវិធី Midnight Sell ពេលនោះ​អ្នក​ក៏​ក្រឡេក​ភ្នែក​ទៅ​ឃើញ មិត្តភក្តិ​ចាស់​អតីត​យាយ​ជ្រូក​ប្រចាំ​ថ្នាក់ ដែល​ឥឡូវនេះ​មាន​រាងរៅ​ស្វែ​ល ស្អាត​ខុសពី​មុន អ្នកនឹង ៖
​ក – ប្រញាប់​រត់​ចូលទៅ​រាក់ទាក់​សំណេះសំណាល​យ៉ាង​ត្រេកអរ​
​ខ – សំណេះសំណាល​ខ្លីៗ ព្រោះ​ខ្មាស​រាង​ខ្លួនឯង​
​គ – ធ្វើ​មិនឃើញ ព្រោះ​មិន​ចង់​ឱ្យគេ​ប្រៀបធៀប​រាងរៅ​អ្នក និង គេ ។​

៣ – ពេល​ទៅលេង​សមុទ្រ អ្នកនឹង​តែងខ្លួន​បែបណា ?
​ក – ស្លៀក​ប៊ី​គី​នី ទោះ​ជាមាន​ក្បាលពោះ​ក៏​ស្លៀក​ដែរ​
​ខ – អាវយឺត​ធំៗ​ដើម្បី​បិទបាំង​ក្បាលពោះ ភ្លៅ បិទ​ទាំងអស់​កាន់តែ​ល្អ​
​គ – ឈុត​ហែល​ទឹក ។​

៤ – ទោះបីជា​គូស្នេហ៍​ប្រាប់ថា​ចូលចិត្ត​រាងរៅ​អ្នក ប៉ុន្តែ​អ្នក​គិតថា ៖
​ក – គេ​ចេះតែ​និយាយ​ឱ្យ​អ្នក​សប្បាយចិត្ត​
​ខ – ប្រាកដជា​អ៊ីចឹង​ហើយ ព្រោះ​អ្នក​សិច​ស៊ី​រហូត​
​គ – សប្បាយចិត្ត ទោះ​អ្នក​មិន​ស្គម ប៉ុន្តែ​ក៏​មិន​ធាត់​ដូច​ជ្រូក​ដែរ ។​

៥ – បានទទួល​ប័ណ្ណ​ឥតគិតថ្លៃ​ឱ្យទៅ​ម៉ាស្សា​ខ្លួន​នៅ​ស្ប៉ា ប៉ុន្តែ​លុះ ទៅដល់ គេ​តម្រូវឱ្យ​ដោះ​សម្លៀកបំពាក់​ចេញ​ឱ្យអស់ ពេលនោះ​អ្នកនឹង ៖
​ក – ពុទ្ធោ ! ត្រូវ​បង្ហាញ​រាង​អាក្រក់​របស់ខ្លួន​ឱ្យគេ​មើល​ទៀត​ឬ ?
​ខ – អៀន​មែនទែន ប៉ុន្តែ​ស្រាត​ក៏​ស្រាត​ចុះ
​គ អត់​បញ្ហា គ្រាន់តែ​ស្រាត​ប៉ុណ្ណឹង ។​

៦ – មិត្តភក្តិ​បានរៀបចំ​ពិធីជប់លៀង​មាត់​អាង​ហែល​ទឹក បន្ទាប់មក ក៏មាន​អ្នក​សុំឱ្យ​ថតរូប​ជុំគ្នា​ទុកជា​អនុស្សាវរីយ៍ អ្នកនឹង ៖
​ក សុំ​ឈរ​នៅមុខ​គេ​
​ខ រាង​ធាត់​ដូច​យើង​អ៊ីចឹង សុំ​ឈរ​បាំងៗ​នៅ​ពីក្រោយ​គេ​
​គ មិន​ថត​ដាច់ខាត អ្នកណា​ចង់​ថត ថត​ចុះ ។​

៧ – អ្នកនឹង​ចូលទៅ​ល​អាវ​ក្នុង​ហាង​មួយកន្លែង ប៉ុន្តែ​នៅក្នុង​បន្ទប់ ល​អាវ​នោះ​ជា​បន្ទប់​រួម​ដែលមាន​ស្រីៗ​រាង​ស្វែ​ល​ជាច្រើន​កំពុងតែ​ល​អាវ​ដែរ ពេលនោះ​អ្នកនឹង ៖
​ក – អត់​សូវ​សប្បាយចិត្ត ប៉ុន្តែ​ទៅ ព្រោះ​ឃើញ​អាវ​ស្អាត​ពេក​
​ខ – មិន​អី​ទេ ស្រី​ផ្សេង​ក៏​មិន​មែនមាន​រាង​ស្វែ​ល​ស្អាត​ប៉ុន្មាន​ដែរ​
​គ – អត់​ល​ល្អ​ជាង​ទៅ​ឈរ​ល​អាវ​បង្ហាញ​ក្បាលពោះ​នៅ​ចំពោះមុខ​ស្រី ស្វែ​លៗ​រាប់សិប​នាក់​អ៊ីចឹង​មិនកើតទេ។​

៨ – ថ្ងៃកំណើត​ឆ្នាំនេះ មិត្តភក្តិ​រៀបចំ​ពិធី​ឱ្យ​យ៉ាង​ភ្ញាក់ផ្អើល អ្នកនឹង ៖
​ក – សប្បាយ​ឱ្យអស់​ដៃ​
​ខ – ពិបាកចិត្ត បើ​ដឹង​មុននឹង​ទៅ​សម្រក​រាង ផាត់មុខ​មាត់​ឱ្យ​ស្អាត​
​គ – សប្បាយចិត្ត ប៉ុន្តែ​ស្តាយ​បន្តិច​ដែល​មិនបាន​តែងខ្លួន​ស្អាត ។​

៩ – មិត្តភក្តិ​រាង​ស្វែ​ល​ម្នាក់​រអ៊ូ​ថា​ទម្ងន់​ឡើង​ទៀតហើយ អ្នក​គិតថា ៖
​ក – ស្គម​ប៉ុណ្ណឹង​ហើយ ចង់​សម្រក​អី​ទៀត គួរឱ្យ​ក្នា​ញ្ញ់​មែន​
​ខ – ពួក​ងប់​នឹង​រាង​ស្គម​នេះ​ឡើងសាច់​តិច​មិនបាន​
​គ – យើង​ក៏ត្រូវ​សម្រក​ខ្លះ ដើម្បី​មើលទៅ​ស្អាត​ដូច​គេ ។​

១០ – មិត្តភក្តិ​យក​រូបមន្ត​សម្រក​ទម្ងន់​ក្នុង​រយៈពេល ៧ ថ្ងៃ​ឱ្យ​អ្នកមើល ដែល​រូបមន្ត​នេះ​ត្រូវ​ធ្វើបាប​ខ្លួនឯង​ខ្លាំង អ្នកនឹង ៖
​ក – រឿង​អី​ត្រូវ​ធ្វើបាប​ខ្លួនឯង ពេលនេះ​មើលទៅ​ស្អាត​ស្រាប់​ហើយ​
​ខ – ធ្វើតាម​តែម្តង ៧ ថ្ងៃ​ទៀត​នឹង​បាន​រាង​ស្គម​ហើយ​
​គ – ចង់​ស្គម​ជាង​នេះ ប៉ុន្តែ​សុំ​រូបមន្ត​ដែល​ស្រាល​ជាង​នេះ​បន្តិច ។​
​តារាង​ពិន្ទុ​
​     ​    ក​ ​ខ​ ​គ​
១ ​    ៣​ ​២​ ​១
២ ​   ១​ ​២​ ​៣
៣ ​   ១​ ​៣​ ​២
៤ ​   ៣​ ​១​ ​២
៥  ​  ៣​ ​២​ ​១
៦  ​  ១​ ​២​ ​៣
៧ ​   ២​ ​១​ ​៣
៨ ​    ១​ ​៣​ ​២
៩ ​    ៣​ ​១​ ​២
១០   ​១​ ​៣​ ​២

បំណកស្រាយ​

​ ​​បើ​បាន ១០ – ១៣ ពិន្ទុ​
​អ្នកជា​ស្ត្រី​ដែលមាន​ការជឿជាក់​លើ​ខ្លួនឯង​មិន​ចំពោះ​ថា​រាងរៅ​របស់ ខ្លួន​ស្វែ​ល ឬ អត់​ក៏ដោយ ប៉ុន្តែ​អ្នក​ក៏មាន​ការពេញចិត្ត​នូវ​អ្វី​ដែលជា​របស់ ខ្លួនឯង ហើយ​មាន​សេចក្តីសុខ​ចំពោះ​វា​ជានិច្ច ។ នៅពេល​មានការ​ពេញចិត្ត ខ្លួនឯង​ហើយ​មិន​ថា​ចង់​ធ្វើ​អ្វី​អ្នក​ក៏​ធ្វើ​យ៉ាង​ជឿជាក់ លទ្ធផល​ក៏​ចេញមក​ល្អ ។​

​បើ​បាន ១៤ – ២៤ ពិន្ទុ​
​ភាគច្រើន​ពេល​នៅ​ម្នាក់ឯង​អ្នក​ច្រើនតែ​ជឿជាក់​ចំពោះ​រាងរៅ​របស់ ខ្លួនឯង​ជាខ្លាំង ប៉ុន្តែ​នៅពេលដែល​បាន​ទៅ រួម​ក្រុម​ជាមួយ​ស្រីៗ​ណា​ដែល មាន​ចង្កេះអង្ក្រង រាង​តូច​ជាង អាការ​ចង់​ស្គម​របស់​អ្នកនឹង​កំរើប​រើ​ឡើង ភ្លាម ។ សូម​ណែនាំ​ឱ្យ​អ្នក​បំពេញ​បុគ្គលិកលក្ខណៈ​ឱ្យមើល​នៅ​ស្អាត​ដោយ ការ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​សម​នឹង​រូបរាង​ល្អ​ជាង ។ តែ​ប៉ុណ្ណឹង​អ្នក ក៏​មើលទៅ​ស្អាត​បាន​តាមបែប​របស់​អ្នក​ហើយ កុំ​យក​ខ្លួនឯង​ទៅធ្វើ​ការ​ប្រៀប ធៀប​ជាមួយ​អ្នកណា​ឱ្យសោះ ។​

​បើ​បាន ២៥ – ៣០ ពិន្ទុ​
​អ្នកទទួល​អារម្មណ៍​ថា​ខ្លួនឯង​ធាត់​រហូត បើ​ទុក​ណា​ជាការ​ពិត​អ្នក​មិន ធាត់​ក៏ដោយ ។ បើ​មិន​ចង់​រវល់​វក់វី​ជាមួយ​រឿង​ទម្ងន់​ខ្លួន អ្នក​គួរតែ​ងាក​មក​គិត អំពី​ចំណុច​ល្អ​ផ្សេងៗ​របស់​ខ្លួនឯង​វិញ ដូចជា អ្នកមាន​ធ្មេញ​ស្អាត មិត្តភក្តិ ស្រ​ឡា​ញ្ញ់​ចូលចិត្ត ចៅហ្វាយ​អាណិត​ស្រ​ឡា​ញ្ញ់ អ៊ីចឹងទៅ​អាចធ្វើ​ចិត្តបាន ថា រូបរាង មុខមាត់ មិនមែនជា​រឿង​សំខាន់​តែ​ម្យ៉ាង​ក្នុង​លោក​នោះទេ នៅ មាន​អ្វី​ផ្សេងទៀត​ដែល​ជួយ​ឱ្យ​អ្នកមាន​មន្ត​ស្នេហ៍​ទាក់ទាញ​មិន​ចា​ញ្ញ់​រូបរាង ដែរ ៕​ ​ ​ ​ ​ឆាន់ ចំ​រ៉ា

Related