សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

ថ្មី​ៗ​នេះ​តារា​ចម្រៀង​ស្រី​ជួរ​មុខ​ក្នុង​ផលិតកម្ម​សាន់ដេ​បាន​បង្ហោះ​រូបភាព​ជាច្រើន​ជាមួយ​កញ្ញា នីឡា ដែល​ជា​តារា​កំប្លែង និង​តារា​ចម្រៀង​ក្នុង​ទ្រនំ​តែមួយ​នោះ បាន​ធ្វើឲ្យ​ទស្សនិកជន​មាន​ចម្ងល់​ថា​អ្នក​ទាំងពីរ​កំពុងតែ​ថត​រឿង​ជាមួយ​គ្នា​ឬ​យ៉ាង​ណា?

 

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

 

“តាម​ពិត​នោះ​មិនមែន​ការ​សម្ដែង​ខ្សែភាពយន្ត​ទេ​បង តែ​នោះ​ជា​សកម្មភាព​ថត​ចម្រៀង​ខារ៉ាអូខេ​បទ​ថ្មី​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។” ពិសី បាន​ប្រាប់​មក Sabay។ តារា​ចម្រៀង​សាច់​ស​ខ្ចី សុខ ពិសី ឥឡូវ​បាន​ចាប់​ដៃ​គ្នា​ជាមួយ​តារា​កំប្លែង និង​សម្ដែង នីឡា ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​ត្រៀម​ចេញ​លក់​នៅ​ពេល​ខាង​មុខ​នេះ។

 

ពិសី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ចម្រៀង​នេះ​គឺ​មាន​ចំណងជើង​ថា “បង​ស្រលាញ់​អូន តែ​អូន​អាណិត​គេ” ហើយ​សាច់​រឿង​នោះ​គឺ​តម្រូវ​ឲ្យ​កូន​លោកតា វ៉ិចទ័រ សម្ដែង​ជា​តួ​ប្អូន​ស្រី និង​ជួយ​លួងលោម​តារា​សាច់​ស​ខ្ចី​ខាង​លើ ពេល​កើត​ទុក្ខ។

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ម្ចាស់​ហាង​លក់​សំលៀកបំពាក់​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា “បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ពេល​ថត​រួច​ខ្ញុំ​អស់​សំណើច ព្រោះ​ពេល​មើល​រូប​ទៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា តែ​សម្រាប់​ពុក​ម៉ែ​បងប្អូន​វិញ​ខ្ញុំ​មិន​ដឹង​ថា​គាត់​មាន​អារម្មណ៍​បែប​នេះ​ដែរ ឬ​អត់​ទេ។” កញ្ញា​បាន​បន្ថែម​ទៀត​ថា​នាង​ក៏​មិន​ដឹង​ថា​ហេតុអ្វី​បានជា​អ្នក​ដឹកនាំ ជ្រើសរើស​ក្មេង​ស្រី អាយុ ១៥ ឆ្នាំ នេះ​ទេ តែ​ប្រហែល​ជាមា​ន​អ្វី​ពិសេស​ហើយ បាន​ជា​គាត់​ជ្រើសរើស​គាត់(នីឡា)។

 

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

 

សុខ ពិសី បាន​ទាំង​ពោល​ពាក្យ​សរសើរ​ថា នីឡា គឺជា​ក្មេង​ស្រី​ដ៏​ល្អ​ម្នាក់ និង​មាន​ចរិត​គួរឲ្យ​ស្រលាញ់​ថែម​ទៀត​ផង៕

 

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

 

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

 

 

សុខ ពិសី ចាប់ដៃ​គ្នា​ជាមួយ នីឡា?

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖Facebook