ក្រុមការងារ​សមត្ថកិច្ច​អយ្យការ និង​កងកម្លាំង​ជួយ​រក​ធនធាន​ថវិកា សម្ភារៈ​កសាង​ព្រះវិហារ​វត្តភ្នំ​ខ្លា​កូន​ថ្មី​

បន្ទាយមានជ័យ: ក្រុមការងារ​សមត្ថកិច្ច​អយ្យការ និង​កងកម្លាំង ដឹកនាំ​ដោយ​លោក​ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ជួយ​រក​ធនធាន​ថវិកា សម្ភារៈ​ដើម្បី​កសាង​ព្រះវិហារ​វត្តភ្នំ​ខ្លា​កូន​ថ្មី​បន្ថែមទៀត​។ វត្តភ្នំ​ខ្លា​កូន​ថ្មី ស្ថិតនៅ​ក្នុងភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
 
​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ថ្មីៗ​កន្លងមកនេះ លោក​ផាន់​វណ្ណរ័ត្ន ព្រះរាជអាជ្ញា និង​សហការី កងកម្លាំងប្រដាប់អាវុធ ជុំវិញ​ខេត្ត​រួមជាមួយ​អាជីវករ បាន​រៃអង្គាស​បច្ច័យ​គិត​ជា​ប្រាក់​បាន​ជាង ៥.០០០ ដុល្លារ ប្រគេន​វត្ត ដើម្បី​ចូលរួម​កសាង​ព្រះវិហារ​ថ្មី ជំនួស​ព្រះវិហារ​តូច​ចាស់​ទ្រុឌទ្រោម ប្រក់ស​ង្ក័​សី និង​កសាង​សមិទ្ធផល​នានា នៅក្នុង​វត្ត​បន្ថែមទៀត​។​
      
​សូម​រំលឹកថា ក្នុង​ទូទាំង​ខេត្ត ប្រជា​ពុទ្ធបរិស័ទ​បាន​សប្បាយ​រីករាយ ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ធ្វើបុណ្យ​ទាន​តាម​គន្លង​ព្រះពុទ្ធសាសនា​ស្រប​ពេលដែល​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព មានការ​បង្រួបបង្រួម​ជាតិ និង​មានការ​រីកចំរើន​អភិវឌ្ឍ​ប្រជាជនមាន​ជីវភាព​ធូរធារ រស់នៅ​ទទួលបាន​ភាពកក់ក្តៅ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​មាន​សម្តេច​ហ៊ុនសែន​ជា​ប្រមុខ​៕