អភិបាលខេត្ត កាន់​វេន​បិណ្ឌ ជួយ​រក​បច្ច័យ​កសាង​បន្ត​សាលាឆាន់​ថ្មី នៅ​វត្ត​មេគណ​ខេត្ត​

បន្ទាយមានជ័យ: លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​រដ្ឋបាលខេត្ត​ជាច្រើន​នាក់ បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ចម​សុទ្ធាវាស ហៅ​វត្ត​ស្វាយ​ចាស់ ជា​វត្ត​អតីត​មេគណ​ខេត្ត ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក គោ​ស៊ុំ សារឿ​ត និង​មន្ត្រី ពុទ្ធបរិស័ទ សប្បុរសជន បាន​មាន​សទ្ធា​និង​នាំយក​បច្ច័យ​ចំនួន ៣.៣៤១.០០០ រៀល អង្ករ ៥០ គីឡូក្រាម មី​៥​កេះ ទឹក​សុទ្ធ​១៣​កេះ ទឹកក្រូច​កំប៉ុង​២​កេះ ទឹកក្រូច​ដប​២​កេះ យកទៅ​ប្រគេន​លោកគ្រូ​ចៅអធិការ​វត្ត​ចម​សុទ្ធាវាស ហៅ​វត្ត​ស្វាយ​ចាស់ ដើម្បី​យកទៅ​កសាង​វត្ត​បន្ត​តាម​តម្រូវការ​។ សំខាន់បំផុត គឺ​កសាង​សាលាឆាន់​ថ្មី​ដ៏​ធំ​មួយ​ដែល​កន្លងមក លោក​កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រី​ក្រុមការងារ ចុះជួយ​ខេត្ត ព្រមទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មូលដ្ឋាន បានផ្តល់​ថវិកា​កសាង​សាលាឆាន់​នេះ​អស់​ជាង ៣ ម៉ឺន​ដុល្លារ​មកនេះ​ដែរ​។ ដូច​ក្នុង​វេន​មុនៗ​ដែរ ក្នុង​កាន់បិណ្ឌ​វេន​ទី​១២​នេះ លោក​អភិបាលខេត្ត មន្ត្រី​រដ្ឋបាលខេត្ត ពុទ្ធបរិស័ទ​បាននាំគ្នា​រាប់បាត្រ បាន​និមន្ត​ព្រះសង្ឃ ធ្វើ​ពិធី​ប័​ង្សុ​កូ​ល ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន អ្នកមានគុណ​ខ្លួន ញាតិ​កា​៧​សន្តាន​និង យុទ្ធជន យុទ្ធ​នារី​ដែល​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​ប៉ុលពត ប្រល័យពូជសាសន៍​ជាដើម​ផងដែរ​៕