​តម្លៃ​រថយន្តឈ្នួល ឡើងថ្លៃ​ស្រេច​តែ​ចិត្ត ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​

Sanofi

​ ​គិត​ត្រឹម​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​២០១៥ នេះ តម្លៃ​រថយន្តឈ្នួល បាន​ឡើងថ្លៃ​យ៉ាងគំហុក ក្នុងកំឡុងពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បើទោះបីជា​មានការ​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល និង​សាលាក្រុង​ភ្នំពេញ មិន​ឲ្យ​រថយន្តឈ្នួល​តម្លើងថ្លៃ​ក៏ដោយ​។ ស្របពេល​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​អ្នកជិះ​រថយន្តឈ្នួល​មួយចំនួន បាន​ត្អូញត្អែរថា តម្លៃ​រថយន្តឈ្នួល នៅតែ​ឡើងថ្លៃ គឺ​មានន័យថា ពួកគេ​មិន​ស្តាប់​ការអំពាវនាវ របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​និង​អាជ្ញាធរ​ក្រុងភ្នំពេញ​ឡើយ​។​




​បើ​យោងតាម​ការអះអាង​រប​ស់លោក សុខ អាង ដែលជា​ម្ចាស់​រថយន្តឈ្នួល​ពី ភ្នំពេញ ទៅ​ស្រុក​បា​ដឹង ខេត្ត កំពុងស្ពឺ លោក​បាន​ប្រាប់ថា​សម្រាប់​តម្លៃ​នៃ​ការធ្វើដំណើរ​របស់​ឡាន​គាត់​គឺ​ពុំមាន​ការឡើង​ថ្លៃ​នោះឡើយ គឺ​ក្នុង​ម្នាក់​គិតតែ ៥០០០​រៀល​ដដែល ដូចគ្នា​ទៅនឹង​ថ្ងៃ​ធម្មតា​ដែរ ។​





​ចំនែកឯ​លោក សំនៀង ដែលជា​ម្ចាស់​ឡាន​ឈ្នួល​ពី ភ្នំពេញ ទៅ​ខេត្តកំពត វិញ​បានអោយដឹងថា តំលៃ​ធ្វើដំណើរ​ក្នុង​មា្ន​ក់ៗ​សម្រាប់​ឡាន​គាត់ គឺ​ថ្លៃ ១៥០០០​រៀល ក្នុងនោះដែរ​លោក​ក៏បាន​បញ្ចា​ក់ថា ពុំមាន​ការឡើង​ថ្លៃ​អ្វី​នោះទេ​ហើយ​សម្រាប់​តម្លៃ​នេះ​គឺ​ដូចគ្នា​ទៅនឹង​តម្លៃ នៅ​ថ្ងៃ​ធម្មតា​អញ្ចឹង​ដែរ ។​






​ជាក់ស្ដែង​បើតាម​ការរៀប​រាប់រប​ស់​ស្ត្រី​ម្នាក់ ដែលជា​អ្នកធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តតាកែវ​បានអោយដឹង​ដែរ​ថា សម្រាប់​តម្លៃ​នៃ​ការធ្វើដំណើរ​របស់គាត់ តាម​រថយន្ត​ឈ្មួ​ល​ក្នុង​ថ្ងៃ​ធម្មតា​គឺ ២០០០០​រៀល តែ​សម្រាប់​ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ​នេះ​វិញ គឺ​បាន​ឡើងថ្លៃ​ទៅដល់​ជិត ៣០០០០​រៀល ក្នុងនោះ​ផងដែរ​អ្នកស្រី​ក៏បាន​អំពាវនាវ​អោយ​ម្ចាស់​រថយន្តឈ្នួល​ទាំងអស់​កុំអោយ​មានការ​តំឡើងថ្លៃ​ឈ្នួល​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ៕​កុសល​






​ ​
​ ​
​ 

Related