ដាំ​ក្រូចឆ្មា តាម​វិធី​បង្កាត់​ខ្មែរ ជប៉ុន

Sanofi

​ផ្លែក្រូច​ឆ្មារ​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង មិន ត្រឹមតែ​ជា​គ្រឿងផ្សំ​ដែល​តែងតែ​ប្រើប្រាស់​ជា​ញ្ញឹកញ្ញាប់​នៅតាម​ផ្ទះ​នោះទេ គេ​ក៏​អាចយ​កវា​ទៅធ្វើជា​វត្ថុ​ធាតុ ដើម​សម្រាប់​ថែរក្សា​សម្រស់​បានដែរ ។ ដោយសារ​វា មាន​ជាតិ​អាស៊ីដ ហើយ​ផ្លែឈើ​ដែលមាន​ជាតិ​អាស៊ីដ​ពី ធម្មជាតិ​នេះ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់ សម្រស់ និង សុខភាព​របស់​យើង​ដូចជា ឱសថ​សម្រាប់ ជម្រុះ​កោសិកា​ចាស់ៗ ធ្វើឱ្យ​កែងដៃ ជង្គង់ និង ធ្មេញ​ស ជួយ​ពង្រឹង​ដល់​សុខភាព​ក្រចក និង បំបាត់​ស្នាម​អាចម៍ រុយ ជាដើម ។ ដំណាំ​ក្រូចឆ្មារ​នេះ​ក៏​ជា​ដំណាំ​មួយ​ប្រ​-​ភេទ ដែល​កំពុង​តែមាន​តម្រូវការ​លើ​ទីផ្សារ​ដែលមាន តម្លៃ​ថ្លៃ​គួរសម ។

​ខាងក្រោម​នេះ​លោកអ្នក​នឹង​បាន​ជ្រាប​អំពី​វិធីសាស្ត្រ ក្នុង​ការដាំ​ដំណាំ​ក្រូចឆ្មារ ហើយ​ថា​តើ​នៅក្នុង​ផ្លែក្រូច​ឆ្មារ មាន​សារធាតុ​អ្វីខ្លះ​សម្រាប់​ជា​ប្រយោជន៍ ? តើ​វា​អាចជួយ អ្វីខ្លះ​ដល់​សុខភាព ?
​ឆ​ឆ​លោក ចាវ ប៉េង​ណាំ ប្រធាន​ប្រតិបត្តិ នៃ​អង្គការ​អភិវឌ្ឍន៍​កសិក​ម្មធម្ម​ជាតិ​កម្ពុជា ដែល មាន​ចម្ការ​ក្រូច​ស្ថិតនៅ​ក្នុងភូមិ​សំរោង ឃុំ​មាន​ដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​និយាយ​ពី បច្ចេកទេស​ក្នុង​ការដាំដុះ​ដំណាំ​នេះ​ថា ‘​ដំណាំ ក្រូចឆ្មារ​នេះ មុនដំបូង​យើង​ត្រូវ​រៀបចំ​ដី​គឺ​ភ្ជួរ​រាស់ ដី​ឱ្យ​រាបស្មើ​ល្អ រួច​កាប់​រណ្តៅ​ប្រហែល​កន្លះ ម៉ែត្រ​បួន​ជ្រុង និង គម្លាត​ពីគ្នា​ចន្លោះ ៥ ទៅ ៦ ម៉ែត្រ ទៅតាម​ស្ថានភាព​ដី​ល្អ និង មិនសូវ​ល្អ ហើយ​បន្ទាប់មក​ត្រូវដាក់​ជីធម្មជាតិ គឺ​ជី​កំ​ប៉ុស្តិ៍ ឬ ជី​លាមក​សត្វ​ផ្សេងៗ​ទៀត ។ បន្ទាប់មក​យើង​ត្រូវ ជ្រើសរើស​ពូជ​សុទ្ធ​ល្អ និង ជួនកាល​អាចមាន ពូជ​ក្លែងក្លាយ​ដែរ ។ តាម​ក្បួន​បច្ចេកទេស យើង មិនអាច​ដាំ​វា​ទាំង​គ្រាប់​បានទេ ដោយសារ​ការ​លូត លាស់​នៃ​ដើម​របស់​វា​គឺ​យឺត ដើម​មិនមាន​សុខភាព ល្អ និង ផ្លែ​របស់​វា​តូចៗ ។

តាម​បច្ចេកទេស របស់ខ្ញុំ​គឺ​ត្រូវ​ប្រើ​វិធី​បង្កាត់ ដោយ​ខ្ញុំ​បាន​ទិញ​ពូជ ឬ ដើម​វាពី​ប្រទេស​ជប៉ុន ដើម្បី​ផ្សាំ​ធ្វើជា​ជើង​ទម្រ ក្នុងការ​បង្កាត់​ដើម​ក្រូចឆ្មា​របស់​ខ្មែរ ដោយ​ដាក់ ផ្សាំ​ជាមួយ​ដើម​ដែល​យកមក​ពី​ប្រទេស​ជប៉ុន ។ ដោយសារ​ដើម​របស់​ក្រូចឆ្មារ​ដែល​យកមក​ពី ប្រទេស​ជប៉ុន​លូតលាស់​ភាព​ឆាប់រហ័ស និង ធន់​នឹង​អាកាសធាតុ ប៉ុន្តែ​ផ្លែ​របស់​វា​មិនសូវមាន រសជាតិ​ឆ្ងា​ញ្ញ់​ទេ ចំណែក​ផ្លែក្រូច​ឆ្មារ​របស់​ខ្មែរ មាន​ផ្លែ​ធំ និង រសជាតិ​ឆ្ងា​ញ្ញ់ ទើប​យើង​យក​ដើម ទាំងពីរ​ប្រភេទ​នេះ ប្រើ​វិធី​បង្កាត់​តាម​លក្ខណៈ បច្ចេកទេស​ទើប​ល្អ នេះ​បើតាម​ការពិសោធ​របស់ ខ្ញុំ​នាពេល​កន្លងមក​” ។ បន្ទាប់ពី​ការ​កាត់​ដើម ក្រូចឆ្មារ​បស់​ខ្មែរ​មក​បង្កាត់​ជាមួយ​ពូជ​ក្រូចឆ្មារ ដែល​នាំចូល​មកពី​ប្រទេស​ជប៉ុន​មានការ​លូត​- លាស់​ល្អ​ហើយ យើង​ទុក​វា​រយៈពេល ៧ ខែ​ទៅ ១ ឆ្នាំ ទើប​យើង​អាចយ​កវា​ទៅ​ដាក់​ដាំ​ក្នុង​រណ្តៅ ដែល​យើង​បានរៀបចំ​ត្រៀម​រួចជាស្រេច​សម្រាប់​ដាំ ពេលដែល​ដាំ​យើង​ត្រូវ​កប់​គល់​របស់​វា​ត្រឹម មួយ​តឹក​រួច​លុប​ដី​វិញ ហើយ​ស្រោច​ទឹកជា​ប្រចាំ ។ ក្នុង​ការដាំ​ពេល​ដំបូង​ដូចនេះ​យើង​ត្រូវ​ស្រោច​ទឹក វា​ជាប្រចាំ​ក្នុង​មួយថ្ងៃ​ស្រោច​ពីរដង​គឺ​ព្រឹក និង ល្ងាច ស្របពេលនោះ​ក៏ត្រូវ​ដាក់​ជីសរីរាង្គ​ដើម្បី ឱ្យ​ដើម និង ស្លឹក​របស់​វា​លូតលាស់​បានល្អ បន្ទាប់ ពី​ការថែទាំ​រយៈពេល​ពីរ​ឆ្នាំ ទើប​យើង​អាច​ប្រមូល ផល​ពី​វា​បាន​” ។​

លោក​បន្តថា ‘​ក្រូចឆ្មារ​ផ្លែ​មិន​កំណត់ថា ខែ​ណាៗ​នោះទេ គឺ​នៅពេល​យើង​ប្រមូល​ផល​រួច វា​នឹង​ចាប់ផ្តើម​ផ្កា​បន្តបន្ទាប់​ជា​រៀង​រាល់ពេល ។ ចំណែក​ការថែទាំ​ក្នុងកំលុងពេល​ប្រមូល​ផល​នៅ ឆ្នាំ​ទីមួយ​គឺ​យើង​ដើរ​មើល​តាម​ដើម​នីមួយៗ​ដែល មាន​មែក​របស់​វា​ងាប់ ឬ ធ្វើឱ្យ​ចង្អៀត​ដើម​ផ្សេង ទៀត យើង​ត្រូវកា​ត់វា​ចោល និង មែក​ផ្សេងៗ ដែល​យើង​គិតថា​គ្មាន​ប្រយោជន៍​ក៏ត្រូវ​កាត់ចោល ដែរ ដើម្បីឱ្យ​ដើម​របស់​វា​មាន​កម្លាំង​លូតលាស់ និង ធ្វើឱ្យ​ដើម​រឹងមាំ​មាន​ផ្កា​ផ្លែ​ល្អ ។ បន្ទាប់មក ការថែទាំ​ឆ្នាំ​ទី​ពីរ យើង​ត្រូវ​ប្រើ​ជី​ប៉ូ​តា​ស្យូ​ម​ដើម្បី ឱ្យ​ផ្កា​របស់​វា​ល្អ និង ជួយ​ឱ្យមាន​រសជាតិ​ឆ្ងា​ញ្ញ់ ផងដែរ ។ ទន្ទឹមនឹងនេះ យើង​ក៏​ត្រូវមាន​វិធាន ការការពារ​រាល់​សត្វល្អិត​មក​យាយី​ផ្កា​ក្រូចឆ្មារ របស់​យើង និង ចំពោះ​ការងារ​ប្រចាំថ្ងៃ​របស់​យើង គឺ​ត្រូវ​សម្អាត ដកស្មៅ និង ជីករណ្តៅ ក្បែរ​គល់​វា សម្រាប់​ដក់​ទឹក និង ដាក់​ជី​ផ្សេងៗ​ផងដែរ​” ។​

​លោក​បាន​និយាយ​បន្តទៀតថា ‘​ចំណែក​ការ រក​ទីផ្សារ​មិន​ពិបាក​ទេ ចំពោះ​ក្រូចឆ្មារ​គឺមាន​ឈ្មួញ មក​ទិញ​ដល់​កសិដ្ឋាន​របស់ខ្ញុំ​ផ្ទាល់​តែម្តង ដោយ ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ពី ៥ ទៅ ៦ ពាន់​រៀល ជួនកាល​អាច​នឹង​ថោក​ជាង​នេះ​បន្តិច នៅពេល​ដល់​រដូវ​ណា​ដែលមាន​ឈ្មួញ​នាំចូល​ផ្លែ ក្រូចឆ្មារ​ពី​បរទេស​ច្រើនពេក ។ នៅពេល​ប្រមូល ផល​ផ្លែ​ក្រូចឆ្មារ​ម្តងៗ ជាទូទៅ​បាន​ប្រហែល​ពី ៥ ទៅ ៦ តោន ។ បច្ចុប្បន្ននេះ​ខ្ញុំ​មាន​ផ្ទៃដី​ដាំ​ដំណាំ ក្រូចឆ្មារ​ទំហំ​ជាង ១០ ហិកតារ​ដោយ​ក្នុង​មួយ ហិកតារ​មាន​ដើម​ក្រូចឆ្មារ​ចំនួន​ពី ៤០០ ដើម​ទៅ ៦០០ ដើម​” ។​

យោងតាម​ប្រភព​លើ​គេហទំព័រ​សុខភាព​មួយ​អះអាងថា​* អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ទឹកក្រូច ឆ្មារ​នេះ​មាន​សារធាតុ​ជាច្រើន ។ ទីមួយ សម្បូរ វីតាមីន​*​ជ និង ប៉ូ​តា​ស្យូ​ម ដែល​ជីវជាតិ​ទាំងពីរ នេះ​នឹង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​ផ្តាសាយ ភ្ញោ​ច​ខួរក្បាល មុខងារ​សរសៃប្រសាទ និង ជួយ គ្រប់គ្រង​សម្ពាធ​ឈាម ។ ទី​ពីរ វា​មាន​ជាតិ​អាល់ កា​ឡាំង ជួយ​ឱ្យមាន​សុខភាព​ល្អ​ដែរ​(​អ្នក​ដែល​ញ្ញ៉ាំ អាហារ​មាន​ជាតិ​អាល់​កា​ឡាំង​ច្រើន​អាចជួយ​ឱ្យ សម្រក​ទម្ងន់​បាន​លឿន​) ។ ទី​បី គឺ​ជំនួយ​ដល់​ការ រំលាយ​អាហារ មានន័យថា យើង​យក​ទឹក​ក្តៅ ឧណ្ហៗ​រួច​ច្របាច់​ទឹកក្រូច​ឆ្មារ​បញ្ចូល​គ្នា​ពិសា វា មាន​នាទី​ជួយ​ភ្ញោ​ច​ដល់​ផ្លូវ​រំលាយ​អាហារ និង ចលនា​របស់​ពោះវៀន ហើយ​ក្រូចឆ្មារ​សម្បូរ​ជាតិ រ៉ែ និង វីតាមីន វា​ពិតជា​ជួយ​សម្រួល​ដល់​ការបញ្ចេញ​ជាតិពុល​ក្នុង​ផ្លូវ​រំលាយ​អាហារ​បាន​យ៉ាង ល្អ ។ ទី​បួន វា​ផ្តល់​ជាតិ​ទឹក​ដល់​ប្រព័ន្ធ​ទឹករងៃ មានន័យថា វា​ជួយ​ការពារ​កុំឱ្យ​ខ្សោះ​ជាតិ​ទឹក និង ក្រពេញ​លើ​តម្រងនោម ហើយ​វា​ក៏​ជួយ​ដល់​រាង កាយ​ឱ្យ​អនុវត្ត​មុខងារ​របស់​វា​បាន​យ៉ាង​ល្អ ៕ សារ៉ន​



Related