បវរកញ្ញា​ហុងកុង​មិន​ចង់​ល្បីឈ្មោះ​ដោយសារ​សង្សារ

Sanofi

​ចាប់តាំងពី​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ហុងកុង​ឆ្នាំ ២០១៣ មក នាង Grace Chan បានទទួល​ជោគជ័យ​ក្នុង រឿង​ជាច្រើន​ផ្សេងទៀត​ទាំង​ក្នុង​អាជីព​សិល្បៈ និង ជីវិត​ផ្ទាល់ខ្លួន ហើយ​អ្វីដែល​អ្នក​រាល់គ្នា​កាន់តែដឹង​ច្បាស់​ទៀត នោះ​គឺ​នាង​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​តារា​សម្តែង​ល្បី​លោក Kevin Cheng ។​
​ក្នុង​រយៈពេល​ទំនាក់ទំនង​ជាមួយគ្នា​បាន​កន្លះ​ឆ្នាំ​មក ដៃគូ​ស្នេហា​មួយគូ​នេះ​ស្ទើរតែ​គ្មាន​ពេលវេលា សម្រាប់​គ្នា តែ​នាង Grace ក៏បាន​ប្រាប់​ដែរ​ថា ចម្ងាយ​គឺ​គ្រាន់តែ​ជា​តេស្ត​សាកល្បង​សម្រាប់​ទំនាក់ទំនង​មួយ​នេះ តែប៉ុណ្ណោះ ហើយ​អ្នក​ទាំងពីរ​ក៏​ជឿទុកចិត្ត​លើ​គ្នា​ដែរ ។

នាង​ក៏បាន​ប្រាប់​ដែរ​ថា នាង និង Kevin មានចិត្ត​ស្មោះស្ម័គ្រ​នឹង​គ្នា ហើយ​សង្ឃឹមថា​អាច​ដើរ​ផ្លូវ​តែមួយ​ក្នុង​ជីវិត​ជាមួយគ្នា តែ​រាល់ថ្ងៃ​នាង​កំពុងតែ​ខំប្រឹង សម្តែង​អស់ពី​សមត្ថភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រិយមិត្ត​ទាំងឡាយ ចៀសវាង​គេ​គ្រាន់តែ​ស្គាល់​នាង​ជា​សង្សារ Kevin ៕ ​ថា​វរិ​ទ្ធ​


Related