វិធី​ធ្វើ ៖ ញាំ​ចា​ខ្វៃ

Sanofi

​គ្រឿងផ្សំ​
ចា​ខ្វៃ​ហាន់​ជា​ចំណិតៗ​ ​ ​១០០ ក្រាម​ទឹកខ្ទិះ​ដូង​ ​ ​ ​១ ភាគ ៤ កូន​ពែង​
សាច់ជ្រូក​កិន​ម៉ដ្ឋ​ ​ ​១០០ ក្រាម​
ខ្ទឹមក្រហម​ចិញ្ច្រាំ ​ ​៣ មើម​
ប៉េងប៉ោះ​ហាន់​ជា​ចម្រៀកៗ​ ​១ ផ្លែ​
ឃិនឆាយ​ហាន់​ជា​កង់ៗ​ ​ ​១ ដើម​
ត្រួយ​ឃិនឆាយ និង ម្ទេសដៃនាង​ពណ៌​ក្រហម​ហាន់​ជា​សរសៃ​សម្រាប់ តុង​តែង​លម្អ​

​គ្រឿងផ្សំ​ទឹក​ញាំ (​បរិមាណ ១ ភាគ ៤ កូន​ពែង + ៣​ស្លាបព្រា​)
ម្ទេសខ្មាំង​ ​ ​ ​៩ គ្រាប់​
គល់​ជីរវ៉ាន់ស៊ុយ​ចិញ្ច្រាំ​ ​ ​១ ស្លាបព្រា​បាយ​
ខ្ទឹមស​ ​ ​ ​១១ កំពឹស​
ទឹកក្រូច​ឆ្មារ​ ​ ​ ​៣ ស្លាបព្រា​កាហ្វេ​
ទឹកត្រី​ ​ ​ ​៣ ស្លាបព្រា​កាហ្វេ​
ស្ករត្នោត​ ​ ​ ​២ ស្លាបព្រា​កាហ្វេ​

​របៀប​ធ្វើ​
១- ដាក់​ខ្ទះ លើ​ចង្ក្រាន ដោយ​ដាក់​ចា​ខ្វៃ​ចូល​លីង​រហូត​ទាល់តែ​ស្រួយ ។​
២- ធ្វើ​ទឹក​ញាំ​ដោយ​ច្របល់​ម្ទេសខ្មាំង គល់​ឫស​ជីរវ៉ាន់ស៊ុយ ខ្ទឹមស ដោយ​បុក​ឱ្យ​បែក​ល្មម បន្ថែម​ទឹកក្រូច​ឆ្មារ ទឹកត្រី និង ស្ករត្នោត កូរ​ឱ្យ​សព្វ រួច​ដួស​ដាក់​កូនចាន​ត្រៀម​ទុក ។​
៣- ដាក់​ឆ្នាំង​កម្តៅ​ខ្ទិះដូង​ដោយ​ប្រើ​ភ្លើង​ល្មម​មួយ​ពុះ​ដាក់​សាច់ជ្រូក កិន​ម៉ដ្ឋ​បញ្ចូល នៅពេល​ឃើញ្ញថា​ឆ្អិន​ហើយ​ដួស​ដាក់​ចាន​ធំ​ណាមួយ​សម្រាប់ លាយ​ផ្សំគ្នា ។ ដំបូង​ត្រូវដាក់​ចា​ខ្វៃ​មុនគេ បន្ទាប់មក​ដាក់​ខ្ទឹមក្រហម ប៉េងប៉ោះ ឃិនឆាយ និង ទឹក​ញ្ញាំ ទៅតាម​បរិមាណ​ដែល​ចូលចិត្ត ហើយ ត្រូវ​ច្របល់​បញ្ចូល​គ្នា​ថ្នមៗ ។ នៅពេល​សង្កេតឃើញថា​គ្រឿងផ្សំ​ទាំងអស់ ចូលគ្នា​ល្អ​ហើយ ដួស​ដាក់​ចាន​តុបតែង​បន្ថែម​ដោយ​ត្រួយ​ឃិនឆាយ និង សរសៃ​ម្ទេសដៃនាង​ជា រួច​យកមក​បរិភោគ​តាម​ការគួរ ៕


Related