វិធី​ធ្វើ ៖ ទឹកក្រឡុក អាល់​ម៉ុង​តំណាប់​លម៉ើ

Sanofi

​គ្រឿងផ្សំ​
– ផ្លែ​អាល់​ម៉ុង​ឆៅ​ ​៖ ៥០០ ក្រាម​– តំណាប់​លម៉ើ​ដាក់​ត្រាំ​ទឹក (​យក​គ្រាប់​ចេញ​) ៖ ៣ ស្លាបព្រា​បាយ​
– អំបិល​ ​៖ ១ ចឹប​
– ទឹកឃ្មុំ​ ​៖ ១ ស្លាបព្រា​បាយ​
– ទឹក​ឆ្អិន​ ​៖ ២ ចានចង្កឹះ​
– ទឹកកក​ឈូស​ ​៖ ២​ចានចង្កឹះ​
– ត្រៀម​ចំណិត​ម្នាស់ ឬ ការ៉ុត​សម្រាប់​តុបតែង​

វិធី​ធ្វើ​
– ដំបូង​យក​ផ្លែ​អាល់​ម៉ុង និង ទឹក​ឆ្អិន​ដាក់ចូល​ម៉ាស៊ីន រួច​ក្រឡុក​ជាមួយគ្នា ទើប ប្រើ​ស្បៃ​ច្រោះ​យកតែ​ទឹក ឬ អាច​ប្រើ​មា​ស៊ីន​គាប​យក​ទឹក​ក៏បាន ។​
– បន្ទាប់មក​ដាក់​ទឹក​អាល់​ម៉ុង តំណាប់​លម៉ើ ទឹកឃ្មុំ និង អំបិល​បន្តិច​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ក្រឡុក ម្តងទៀត ។​
– ចុងក្រោយ​ដាក់​ទឹកកក​ឈូស រួច​ក្រឡុក​ឱ្យ​សព្វ បន្ថែមទៀត ទើប​ចាក់​ដាក់​កែវ និង តុបតែង​ជាមួយ ចំណិត​ម្នាស់ ៕​

Related

  • វិធី​ធ្វើ ៖ ទឹកក្រឡុក អាល់​ម៉ុង​តំណាប់​លម៉ើ已关闭评论
  • 949 views
  • Hide Sidebar
    A+
Publish on:2015/10/11  Category:ចំនេះដឹង