ដឹង​ម្លឹង​ផង​!!! ខ្ទឹមស​អាច​បង្កើន​ប្រសិទ្ធភាព​សមរ​ភូមី​លើ​គ្រែ​បាន​?

ដឹង​ម្លឹង​ផង​!!! ខ្ទឹមស​អាច​បង្កើន​ប្រសិទ្ធភាព​សមរ​ភូមី​លើ​គ្រែ​បាន​?

​បើសិន​ជា​អ្នក​កំពុងតែ​មាន​ការពិបាក​ជាមួយនឹង​ការ​ចុះខ្សោយ​ចំណង់​ផ្លូវភេទ ឬ​មិន​អាច​ធ្វើ​សមយុទ្ធ​លើ​គ្រែ​បាន​យ៉ាង​ល្អ​ទេនោះ វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​ប្រើ​ខ្ទឹមស​ឆៅ​ពិតជា​អាច​ដោះស្រាយ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។

​ខ្ទឹមស​គឺជា​ថ្នាំសម្រើប​ដ៏​ខ្លាំងក្លា​មួយ​ដែល​ត្រូវបាន​គេ​គិតថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​ដល់​សមត្ថភាព​លើ​គ្រែ​កាន់តែ​ប្រសើ​ជាង​មុន​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​រុក្ខជាតិ​ប្រភេទ​មើម​មួយ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវភេទ​ពិត​នោះ​គឺថា វា​ដើរតួ​ជា​ថ្នាំ​បង្កើន​ថាមពល​ចំណង់​ផ្លូវភេទ​ដែល​បាន​បាត់បង់​នោះ​ឱ្យ​ត្រឡប់​មក​វិញ និង​មាន​ចំណង់​ផ្លូវភេទ​ធម្មតា​។ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំនួយ​ខាង​ផ្លូវភេទ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​តែងតែ​មាន​ភាព​អៀនខ្មាស​ពេល​រួមភេទ ផងដែរ​។

អ្វី​ដែល​អ្នកត្រូវការ​
ខ្ទឹមស​ពីរ​ទៅ​បី​កំពឹស​

របៀប​ប្រើ​
ការ​ញ៉ាំ​ខ្ទឹមស​ពីរ​ទៅ​បី​កំពឹស​ឆៅ​ជាប្រចាំ និង​រាល់ថ្ងៃ​។ ចូរ​ប្រាកដថា អ្នក​បាន​ដុស​សម្អាត​ធ្មេញ​ស្អាតបាត​ហើយ​ក្រោយពី​ញ៉ាំ​ខ្ទឹម​សរួច ព្រោះ​វា​អាច​នឹង​មាន​ក្លិន​មាត់អាក្រក់​នៅពេល​ចង់​ថើប​ដៃគូ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។