តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា​និង​សិង្ហបុរី

តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា​និង​សិង្ហបុរី

នៅ​សល់ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ជួប​​ប្រកួត​​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​​នៅ​​តំបន់​អាស៊ី ពូលE ជុំ​ទី២ ជើង​ទី២ ជា​មួយ​ម្ចាស់​ផ្ទះ​សិង្ហបុរី នៅ​​ទីលាន​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ National Stadium។ ចំពោះ​សំបុត្រ​ចូល​រួម​ទស្សនា​មាន​ដាក់​លក់​តាម​អនឡាញ ក្នុង​តម្លៃ​ចាប់​ពី១០​ដុល្លារ ដល់ ៣៨​ដុល្លារ​តាម​ប្រភេទ​នីមួយៗ។

 

តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា​និង​សិង្ហបុរី

 

សំបុត្រ​មាន​ចែក​ចេញ​ជា ៤​ប្រភេទ​គឺ៖

 

ប្រភេទ​ទី១៖ NORTH CAT1 (តំបន់​ខាង​ជើង) តម្លៃ​ធម្មតា ៣៨​ដុល្លារ និង ១០​ដុល្លារ​សម្រាប់​ក្មេង ឬ​សិស្ស-និស្សិត

ប្រភេទ​ទី២៖ SOUTH CAT1 (តំបន់​ខាង​ត្បូង) តម្លៃ​ធម្មតា ៣៨​ដុល្លារ និង ១០​ដុល្លារ​សម្រាប់​ក្មេង ឬ​សិស្ស-និស្សិត

ប្រភេទ​ទី៣៖ EAST CAT2 (តំបន់​ខាង​កើត) តម្លៃ​ធម្មតា ២៨​ដុល្លារ និង ១០​ដុល្លារ​សម្រាប់​ក្មេង ឬ​សិស្ស-និស្សិត

​ប្រភេទ​ទី៤៖ AWAY CAT2 (តំបន់​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ) តម្លៃ​ធម្មតា ២៨​ដុល្លារ និង ១០​ដុល្លារ​សម្រាប់​ក្មេង ឬ​សិស្ស-និស្សិត

 

សម្រាប់​ទារក​​ក្នុង​ដៃ និង​ក្មេង​អាយុ​ក្រោម ២​ឆ្នាំ មិន​ត្រូវ​ការ​សំបុត្រ​ឡើយ។ យ៉ាង​ណា​ក្ដី ដោយសារ​តម្លៃ​សំបុត្រ​ខ្ពស់​បន្តិច ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ដល់​ទីលាន​មាន​ជាង ៧​ពាន់​នាក់​ប៉ុណ្ណោះ ពេល​​ប៉ះ​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី៨ កន្លង​ទៅ។

 

សម្រាប់​ការ​កក់​សំបុត្រ(សូម​ចុច​នៅ​ទី​នេះ)

 

តម្លៃ​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា​និង​សិង្ហបុរី
 

អត្ថបទ៖ គង់ វិសាល