ពានរង្វាន់​ណូបែល​ខាង​គីមីវិទ្យា​ប្រគល់ជូន​អ្នកវិទ្យាសាស្ត្រ​បីនាក់​ខាង​ព្យាបាល DNA

គណៈកម្មការ​រង្វាន់​ណូបែល​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុយអែត បានប្រគល់​រង្វាន់​ណូបែល​ខាង​ផ្នែក​គីមីវិទ្យា​ក្នុងឆ្នាំនេះ​ឱ្យទៅ​អ្នកវិទ្យាសាស្ត្រ​បីនាក់​ដែល​ធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ការព្យាបាល DNA ដែល​គេ​អាច​នឹង​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺមហារីក​បាន។

ជ័យលាភី​ទាំងបី​នាក់​មានឈ្មោះ Tomas Lindahl មកពី​វិទ្យាស្ថាន Sir Francis Crick និង​មន្ទីរពិសោធន៍ Clare Hall ក្នុង​ចក្រភព​អង់គ្លេស លោក Paul Modrich មកពី​សាកលវិទ្យាល័យ​DUKE និង​លោក Aziz Sancar នៃ​សាកលវិទ្យាល័យ North Carolina។ សាលា​ទាំងពីរ​ចុងក្រោយ​មាន​មូលដ្ឋាន​នៅ​រដ្ឋ North Carolina។ លោក Lindahl ជា​ជនជាតិ​ស៊ុយអែត លោក Modrich ជា​ជនជាតិ​អាមេរិកាំង និង​លោក Sancar ជា​ជនជាតិ​តួ​ក​គី។

កាលពី​ថ្ងៃ​អង្គារ គណៈកម្មការ​នេះ​បានប្រគល់​រង្វាន់​ណូបែល​ឆ្នាំ២០១៥ ខាង​ផ្នែក​រូបវិទ្យា​ឱ្យទៅ​លោក Takaaki Kajita និង​លោក Arthur MacDonald ដោយសារ​លោក​ទាំងពីរ​បាន​រកឃើញ​មូលី​គុល Neutrino តូច​បំផុត​ដែល​បង្ហាញថា​ជា​សារធាតុ​តូច​បំផុត​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅលើ​ចក្រ​វា​ឡ​នេះ ហើយ​វា​អាច​ប្តូរ​រូបរាង​និង​ម៉ាសមាឌ​បាន៕

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះដែរ គណៈកម្មការ​រង្វាន់​ណូបែល​ក៏បាន​ប្រកាស​ឈ្មោះ​ជ័យលាភី​ខាង​សុខាភិបាល​ដោយ​ផ្តល់ទៅឱ្យ​អ្នកវិទ្យាសាស្ត្រ​មកពី​អៀក​ឡង់ ជប៉ុន និង​ចិន៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?