“ពលករនឹកស្រុក” បទ​ថ្មី Jimmy Kiss ដាស់​អារម្មណ៍​​អ្នក​នឹក​ស្រុកកំណើត

“ពលករនឹកស្រុក” បទ​ថ្មី Jimmy Kiss ដាស់​អារម្មណ៍​​អ្នក​នឹក​ស្រុកកំណើត

ម្ចាស់​បទ “Baby I’m Sorry” បាន​ចេញ​បទ​ថ្មី​របស់​ខ្លួន​មួយ​បទ​ទៀត​ហើយ​គឺ​បទ “ពលករនឹកស្រុក”។ បទ​មួយ​នេះ Jimmy Kiss  បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា គឺ​ជា​​បទ​​និពន្ធ​ថ្មី​ដោយ លោក ទេវ បុត្រ​ខ្មៅ ដែល​បទ​ចម្រៀង​ថ្មី​មួយ​នេះ​ គឺ​ជា​រឿង​ពិត​របស់​បង​ប្អូន​ខ្មែរ​ធ្វើ​ការ​​នៅ​ឆ្ងាយ​ស្រុក​ឆ្ងាយ​ប្រទេស ដែល​មិន​បាន​មក​លេង​ស្រុក​កំណើត​ពេល​រដូវ​បុណ្យ​ទាន ជា​ពិសេស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តែ ម្ដង។

 

“ពលករនឹកស្រុក” បទ​ថ្មី Jimmy Kiss ដាស់​អារម្មណ៍​​អ្នក​នឹក​ស្រុកកំណើត

 

Jimmy Kiss និង លោក ទេវ បុត្រ​ខ្មៅ រួម​គ្នា​ផលិត​បទ​មួយ​​នេះ​ឡើង​​ជូន​បង​ប្អូន​ពលករ​ខ្មែរ​​​យើង​​ទាំង​នោះ ​ គ្រាន់​ស្ដាប់​កម្សាន្ត​​សម្រួល​ផ្លូវ​ចិត្ត ។ ជា​មួយ​គ្នា​នោះ  លោក  សង្ឃឹម​ថា​បទ​ចម្រៀង​មួយ​បទ​នេះ​ នឹង​​ទទួល​បាន​ការ​គាំទ្រ​ពី​បងប្អូន​ចំពោះ​ការ​ប្រឹង​ប្រែង​និពន្ធ​ថ្មី​ពី​ក្រុម​របស់​​លោក​ផង​ដរ ។ ចង់​ដឹង​ថា បទ”ពលករនឹកស្រុក” ពីរោះ​ប៉ុណ្ណា… សូម​ស្ដាប់​ទាំង​អស់​គ្នា៕

 

 

អត្ថបទ៖ ខុត សីហា