ពេល​ភ្ជុំបិណ្ឌ ប្រេងសាំង ចុះថ្លៃ​បន្តិច តែ​ឡាន​ឈ្នួល និង​ឡានក្រុង​ឡើង​កប់​ពពក​

ភ្នំពេញ: ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ១ សប្តាហ៍ ចាប់ពី​ថ្ងៃទី​៩ តុលា ដល់​ថ្ងៃទី​១៥​តុលា ក្រុមហ៊ុន​ប្រេងសាំង ចំនួន ៨ ដែល​កំពុង​ចែកចាយ​ប្រេង​នៅ​កម្ពុជា បាន​ព្រមព្រៀង​បញ្ចុះ​ថ្លៃ ១០០ រៀល ក្នុង​ប្រេង​មួយ​លីត្រ​។ ពោលគឺ ចុះ​ពី ៤០៥០ រៀល សម្រាប់​ប្រេងសាំង​ស៊ុប​ពែរ មក​នៅត្រឹម ៣៩៥០ រៀល ប្រេងសាំង​ធម្មតា ថ្លៃ ៣៧០០ រៀល និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៥០០ រៀល​។​

​ក៏ប៉ុន្តែ​តាម​កា​រ៉ា​ស់​សាំង​មួយចំនួន រួមមាន តូ​តា​ល់ កាល់​តិច Ptt តេ​លា សូគីម៉ិច និង LHR ជាដើម គឺ​លក់​សាំង​ក្នុងតម្លៃ​ខុសៗ​គ្នា នៅពេល​បុណ្យ​ភ្ជុំ ពេលនេះ​។ ក្នុងនោះ នៅ​កា​រ៉ា​ស់​សាំង​ខ្លះ ដូចជា តេ​លា សូគីម៉ិច និង LHR គឺ​ប្រេងសាំង​ស៊ុប​ពែរ ថ្លៃ​ត្រឹមតែ ៣៤០០ រៀល សាំង​ធម្មតា ៣២០០ រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ២៤០០ រៀល​។ រី​ឯកា​រ៉ា​ស់​សាំង​ផ្សេងទៀត ដូចជា តូ​តា​ល់ និង​កាល់​តិច លក់​ប្រេងសាំង​ស៊ុប​ពែរ ថ្លៃ ៣៩៥០ រៀល សាំង​ធម្មតា ថ្លៃ ៣៧០០ រៀល និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៥០០ រៀល​៕​