ឡុង សុ​ភី ប៉ះ​ថៃ ឯ ឡុង សុវណ្ណ​ឌឿ​ន ប៉ះ​ឡាវ នៅលើ​សង្វៀន ផ្សេងគ្នា

កីឡាករ​ជើង​ខ្លាំង ឡុង សុ​ភី ដែល​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន នឹង​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ថៃ TILEK PITHAKMEUNGKAN ឬ​ឯ​កីឡាករ​ជើង​ខ្លាំង ឡុង សុវណ្ណ​ឌឿ​ន នឹង​ប៉ះ​កីឡាករ​ឡាវ ORONO CHAMPASAK ក្នុង​សប្តាហ៍​តែមួយ ប៉ុន្តែ​លើស​ង្វៀន ២ ផ្សេងគ្នា។

កីឡាករ​ជើង​ខ្លាំង​ដែល​តែងតែ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ដោយ​ប្រើ​ជង្គង់ ឡុង សុ​ភី មកពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ TILEK PITHAKMEUNGKAN ក្នុង​ប្រភេទ​ទំងន់ ៦៩ គ.ក្រ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់ ខា​រ៉ា​បៅ លក្ខណៈ​អន្តរជាតិ នា​ល្ងាច​ថ្ងៃអាទិត្យ ទី១១ ខែតុលា នេះ។

ចំណែកឯ​កីឡាករ​ជើង​ខ្លាំង​ដែល​បាត់​មុខ​មួយរយៈ​នៅ​សង្វៀន ហើយ​ជា​កីឡាករ​ដែល​ពិបាក​រក​គូប្រកួត និង​ជា​សិស្ស​របស់ លោក ឡុង សាល​វ័​ន្ត មកពី​ក្លិប​សាល​វ័​ន្ត​កីឡា ឡុង សុវណ្ណ​ឌឿ​ន នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡាវ ORONO CHAMPASAK  ក្នុង​ប្រភេទ​ទំងន់ ៦៨ គ.ក្រ នៅលើ​សង្វៀន CNC ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ជើងឯក​គោ​ជល់ លក្ខណៈ​អន្តរជាតិ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី១០ ខែតុលា នេះ។

គួរ​រំ​ឮ​ក​ផងដែរ​ថា ការប្រកួត​ពានរង្វាន់​ជើងឯក ខា​រ៉ា​បៅ នា​រដូវ​កាល​មុន កីឡាករ ឡុង សុ​ភី បាន​ផ្តួល​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន ហើយ​នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ កីឡាករ ឡុង សុ​ភី បាន​យកឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ក្នុង​ទឹក​ទី៤ ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?