ពលរដ្ឋ​ទីទាល់ក្រ​ចំនួន ១៧ គ្រួសារ ទទួល​អំណោយ​កាកបាទក្រហម ក្នុងឱកាស​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​

ខេត្តបន្ទាយមានជ័យ: ពលរដ្ឋ​ក្រីក្រ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​ខ្សត់ខ្សោយ ស្ទើរ​ពុំ​អាច​ចូលរួម​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ បានទទួល​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​បាន​នាំ​អំណោយ ទៅ​ចែកជូន​ដល់​តាម​ផ្ទះ​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អូរ​អំបិល និង​ទឹកថ្លា កាលពីពេល​ថ្មីៗ​នេះ​។​

​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ បាន​និយាយ​ក្នុងឱកាស​ចែក​អំណោយ​នោះ​ថា កន្លងមក មូលដ្ឋាន​បាន​ស្រង់​ឈ្មោះ​ជនក្រីក្រ​បំផុត ដើម្បី​ចែក​អំណោយ​សង្គ្រោះបន្ទាន់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​សាសនា​នោះឡើយ​។​

​លោក លី សារី និង​ក្រុមការងារ​បាន​យក​អំណោយ​ទៅ​ចែកជូន​ជនក្រីក្រ​បំផុត​គ្មាន​ទីពឹង​ចំនួន​១៧​គ្រួសារ ដែល​ស្រង់​ឈ្មោះ​បាន គឺ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥​គីឡូក្រាម ,​មុង​១ ,​ក្រមា​១ សារុង​១ ទឹក​សុទ្ធ ២​យួរ ត្រីខ​១​ឡូ មី​យើង ១​កេះ និង​ថវិកា​មួយចំនួន​។​

​ដោយឡែក  ប្រជាពលរដ្ឋ កំពុង​រងគ្រោះ និង​មាន​ជីវភាព​ក្រីក្រ​ចំនួន ៣​គ្រួសារ រស់នៅ​ក្នុងភូមិ​-​ឃុំ​ផ្សេងគ្នា​ក្នុងស្រុក​អូរជ្រៅ ក៏បាន​ទទួល​អំណោយ​ពី​អភិបាលរង​ខេត្ត និង​សប្បុរសជន​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ថ្ងៃ​បន្ទាប់មក​ដែរ​។​

​ទទួលបាន​អំណោយ​ហើយ  ពលរដ្ឋ​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​អ្នកមានគុណ​មាន ជីដូន​ជីតា ឪពុកម្តាយ សាច់ញាតិ​៧​សន្តាន គ្រូបាធ្យាយ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​កាកបាទក្រហមកម្ពុជា និង​សប្បុរសជន​បាន​ស្ថិតនៅ​សុគតិភព​បន្ត​៕