ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)

អាមេរិក៖ លោកអ្នកប្រហែលជា មិននឹកស្មានដល់ទេថា គ្រាន់តែមិន ពន្លត់ម៉ាស៊ីនម៉ូតូ ពេលកំពុង ចាក់សាំង អាចបង្កឲ្យ មានអគ្គីភ័យឆាបឆេះ បាននោះ។

ជាក់ស្តែង ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងចំពោះបុរសវ័យ ៥៣ឆ្នាំម្នាក់ ដែលត្រូវបាន អគ្គីភ័យឆាបឆេះ លើរាងកាយ របស់គាត់ យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលគាត់ កំពុងចាក់សាំង ម៉ូតូ នៅស្ថានីយប្រេងឥន្ធនៈ Chevron ស្ថិតនៅក្នុង ក្រុង Marietta រដ្ឋ Georgia សហរដ្ឋអាមេរិក កាលពី ប្រហែលម៉ោង ៨ព្រឹក ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។

ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)

បើយោងទៅតាម វីដេអូខ្លី របស់កាមេរ៉ាសុវត្ថិភាព បានឲ្យឃើញថា បុរសចំណាស់ខាងលើ បានកំពុងតែ ចាក់សាំងម៉ូតូរបស់គាត់ មុនពេលដែល វាពេញជ្រុល ហៀរមកក្រៅ ហើយគាប់ជួនពេលនោះ គាត់ក៏មិន បានពន្លត់ម៉ាស៊ីនម៉ូតូ របស់គាត់ទៀត ដែលជាហេតុធ្វើឲ្យ មានការឆាបឆេះ ចេញជាអណ្តាតភ្លើង ឆេះទាំងម៉ូតូ រួមទាំងខ្លួនគាត់តែម្តង ។

តែជាភ័ព្វសំណាងល្អ មានមនុស្ស ដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក គឺលោក Billy Houston រួមទាំងអ្នកនៅក្បែរនោះ ម្នាក់ទៀត បានចូលទៅ ជួយគាត់ទាន់ ពេលវេលា ដោយបាន ជួយពន្លត់ភ្លើង នៅលើខ្លួនគាត់ និងភ្លើងដែលឆាបឆេះ ម៉ូតូនោះផងដែរ ។

យ៉ាងណាមិញ ភ្នាក់ងារអគ្គីភ័យ បានធ្វើការកោតសរសើរខ្លាំងមែនទែន ជួនចំពោះបុរស ដែលមានចិត្តសប្បុរស ទាំងពីរនាក់នោះ ដែលមានជួយ ស្រោចស្រង់ ជីវិតមនុស្ស។

សូមទស្សនាវីដេអូខាងក្រោម៖ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)ប្រុងប្រយ័ត្ន! កុំបញ្ឆេះម៉ូតូចោល ពេលចាក់សាំងឲ្យសោះ វាអាចបណ្តាល ឲ្យឆាបឆេះ បែបនេះ (មានវីដេអូ)

យ៉ាងណាក៏ដោយ ការការពារ វាក៏ប្រសើរជាង ការព្យាបាលដែរ ។ ដូច្នេះគួរគប្បី ពន្លត់យានយន្ត របស់លោកអ្នក រាល់ពេល ដែលកំពុងបញ្ចូល ប្រេងសាំង ជៀសវាងហេតុការណ៍ អាក្រក់ទាំងឡាយ ដែលយើងមិននឹកស្មានដល់ ៕

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត