ចូរប្រយ័ត្ន! រោគសញ្ញាគ្រោះថ្នាក់ ២០យ៉ាង របស់ជម្ងឺមហារីក ដែលស្ត្រីភាគច្រើន មិនបានអើពើ

ទម្លាប់នៃការធ្វើតេស្ត វាមិនមានប្រសិទ្ធិភាពអាចការពារខ្លួន ពីជម្ងឺមហារីកបាន នោះទេ ដូចនេះហើយ សុភាពនារី ទាំងឡាយ គួរតែរៀនពីរបៀបសម្គាល់ ខ្លួនឯងវិញម្តង។ ចូរធ្វើការកត់សំគាល់រាល់ ការផ្លាស់ប្តូរ របស់អ្នក រាល់រោគសញ្ញា ដែលបានបង្ហាញបញ្ជាក់ ចេញមកថា មានអ្វីខុសធម្មតា។

ចូរប្រយ័ត្ន! រោគសញ្ញាគ្រោះថ្នាក់ ២០យ៉ាង របស់ជម្ងឺមហារីក ដែលស្ត្រីភាគច្រើន មិនបានអើពើ
រូបតំណាងរោគសញ្ញានៃជម្ងឹមហារីក

ខាងក្រោមនេះគឺជាសញ្ញាទាំង ២០សំខាន់ៗនៃជម្ងឺមហារីក ដែលជាញឹកញាប់ ស្ត្រី មើលរំលង៖

1. ពិបាកដកដង្ហើម និងដង្ហើមខ្លីៗ
អ្នកជម្ងឺ ដែលមានជម្ងឺមហារីកសួត និយាយថា រោគសញ្ញាដំបូងនៃជម្ងឺនេះ គឺពិបាកក្នុងកា រដកដង្ហើម។

2. ក្អករ៉ាំរ៉ៃ និងឈឺទ្រូង
ជម្ងឺមហារីកឈាម ដុះដុំសាច់ក្នុងសួត និងប្រភេទនៃជម្ងឺមហារីកផ្សេងៗ ​ទៀត ពេលខ្លះមាន រោគសញ្ញា និងអាការៈដូចជា ជម្ងឺក្អកធ្ងន់ធ្ងរ ឬជម្ងឺរលាកទងសួត ផងដែរ។ អ្នកជំងឺដែលមាន ជំងឺមហារីកសួត បាននិយាយថា ការឈឺដើមទ្រូង របស់ពួកគេ ពេលខ្លះ បាន ពន្លាតដល់ ស្មា ឬ ដៃ ផ្នែកខាងក្រោម របស់ពួកគេទៀតផង។

3. ឧស្សាហ៍ក្តៅខ្លួន និងមានការឆ្លងមេរោគ
ទាំងនេះអាចបញ្ជាក់ពីជម្ងឺមហារីកឈាម គឺជាប្រភេទ ជំងឺមហារីក ដែលវាយប្រហារ ក្នុងកោសិកាឈាម ហើយមានការលូតលាស់ នៅក្នុងខួរ ឆ្អឹងផងដែរ។ ប្រសិនបើ ខួរឆ្អឹងផលិត កោសិកាឈាមស មិនប្រក្រតី អាចធ្វើឱ្យប៉ះពាល់ដល់ សមត្ថភាពរបស់ រាងកាយក្នុង ការប្រយុទ្ធប្រឆាំងនឹង ការឆ្លងមេរោគបាន។

4. ពិបាកក្នុងការលេប
វាអាចជា រោគសញ្ញាមួយនៃ ជំងឺមហារីកបំពង់អាហារ ឬបំពង់ក ។ ក្នុងករណីខ្លះ វាត្រូវបានគេ ចាត់ទុកថាជា រោគសញ្ញា ដំបូងនៃ ជំងឺមហារីកសួតផងដែរ។

5. ហើមកូនកណ្តុរ ឬមានដុំពកនៅលើកញ្ចឹងក ក្រលៀន
ទាំងនេះអាច ជាសញ្ញានៃ ការផ្លាស់ប្តូរ ប្រព័ន្ធទឹកឡាំ (ទឹករងៃ) ដែល ជាញឹកញាប់ អាចជា រោគសញ្ញានៃ ជំងឺមហារីក។

6. ស្នាមជាំខ្លាំង និងហូរឈាមមិនឈប់
ទាំងនេះគឺជា សញ្ញាមួយ ដែលបង្ហាញថា អ្នកមានបញ្ហាទៅលើ ប្លាកែត និងកោសិកាឈាម ក្រហម។ ក្នុងករណីខ្លះ វាអាច បង្ហាញថា ជាជំងឺមហារីកឈាម ក៏បាន។ បន្ទាប់ពីការមករដូវ ចំនួននៃកោសិកា ជំងឺមហារីកឈាម នេះ បានកើនឡើង ខ្ពស់ជាង កោសិកាឈាមក្រហម និងប្លាកែត ហើយឈាម មិនអាច ទៅបំពេញមុខងារ របស់ខ្លួន ក្នុងការអនុវត្ត នៃការចាប់យក អុកស៊ីសែន និង ធ្វើឲ្យឈាមកក បានឡើយ។

7. ទន់ខ្សោយ និងអស់កម្លាំង
ទូទៅ ការអស់កម្លាំង និងភាពទន់ខ្សោយ អាចជាសញ្ញាមួយ​ក្នុងចំណោម ប្រភេទនៃ ជម្ងឺមហារីក។ សូមពិនិត្យអំពី រោគសញ្ញា ចំលែក ៗផ្សេងទៀតដែលអ្នក មាន ក្នុង គោលបំណង ដើម្បីកំណត់ ថាតើវាជា ជំងឺមហារីកមែនឬទេ។ ពិគ្រោះជាមួយ គ្រូពេទ្យរបស់អ្នក រាល់ពេលដែល អ្នកមានអារម្មណ៍ថា អស់កម្លាំង ដោយគ្មានមូលហេតុ ហើយក៏ដូចជាករណីគេង មិនបានលក់ស្រួល ជាដើម។

8. ហើមពោះ ឬពោះរីកធំ
ការហើមពោះ ដោយមិនដឹងមូលហេតុ ពេលខ្លះក៏អាចជា សញ្ញានៃ ជម្ងឺមហារីក ក្រពេញអូវែ បានដែរ។ វាអាចកើតឡើងភ្លាម ៗ និងបានបន្ត រហូតដល់រយៈ យូរពេលក៏មាន។

9. មានអារម្មណ៍ថាឆ្អែត និងមិនអាចបរិភោគបានទៀត
នៅក្នុងករណីខ្លះ ការធ្វើរោគវិនិច្ឆ័យទៅលើស្រី្តដែល មានជម្ងឺមហារីក ក្រពេញអូវែ ឃើញថា ពួកគេមិន ឃ្លានអាហារ និងមិនអាចញ៉ាំ បានទៀតផង។ សូម្បីតែពេលខ្លះ គេមានអាហារដែលទំនង ញ៉ាំក៏ដោយ។

10. ការឈឺនៅត្រគាក និងពោះ
ការឈឺចាប់ និងរមួលក្នុងពោះ ដោយរួមបញ្ចូលទាំងការ ហើមពោះនោះ អាចបង្ហាញជម្ងឺ មហារីក ក្រពេញអូវែ ដែរ។ ឯជំងឺមហារីកឈាម ក៏អាចបណ្តាលឱ្យ ឈឺពោះដែរ វាកើតឡើងដោយ សារលទ្ធផលនៃ សរីរាង្គមួយឈ្មោះបច្ចេកទេសថា Spleen កាន់តែរីកធំ (សរីរាង្គដែលច្រោះយក កោសិកាដែលងាប់ក្នុងខ្លួន)។

11. ការហូរឈាមតាមរន្ធគូថ ឬលាមកមានលាយឈាម
នេះគឺជា រោគសញ្ញាទូទៅ នៃជំងឺមហារីក ពោះវៀនធំ។ ចូរពិគ្រោះជាមួយ គ្រូពេទ្យ ប្រសិនបើ អ្នកសម្គាល់ឃើញ ថាមាន ឈាមនៅក្នុង លាមក របស់អ្នក និង កំណត់ពេល ដើម្បីឆ្លុះមើលពោះវៀន ឲ្យបានឆាប់តាមដែល អាចធ្វើទៅបាន។

12. ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ការស្រក់ទម្ងន់ ភ្លាមៗ ដោយមិនដឹងមូលហេតុ គឺជា រោគសញ្ញា ដំបូងនៃ ជម្ងឺមហារីកពោះវៀន ដែលស្រដៀងគ្នាទៅនឹង ជម្ងឺមហារីក ប្រព័ន្ធរំលាយអាហារ ដែរ។ ករណីនេះអាច បង្ហាញថា ជំងឺមហារីក នោះបាន រាលដាល ទៅថ្លើម ដែល ធ្វើឲ្យមានការថយចុះ ចំណង់អាហារ និង ប៉ះពាល់ដល់សមត្ថភាព របស់រាងកាយ ក្នុងការលុបបំបាត់ កាកសំណល់ផងដែរ។

13. ករណីឈឺក្រពះ និងឈឺពោះ
ជាញឹកញាប់តែងតែ រមួលនិងឈឺក្រពះ គឺជា រោគសញ្ញាទូទៅ នៃជំងឺមហារីក ពោះវៀនធំ។

14. ក្រហម ឈឺ ហើមនៅសុដន់
ទាំងនេះអាច ជា សញ្ញានៃ ជម្ងឺមហារីកសុដន់ ដោយសារការរលាក។ ចូរពិគ្រោះជាមួយ គ្រូពេទ្យរបស់អ្នក អំពី ការផ្លាស់ប្តូរ ចំលែក ឬ ការផ្លាស់ប្តូរភ្លាមៗខុសពីធម្មតានៃសុដន់របស់អ្នក។

15. ចុងសុដន់មានការផ្លាស់ប្តូរ
មុនពេលធ្វើរោគវិនិច្ឆ័យ ថាមាន ជម្ងឺមហារីកសុដន់ ស្ត្រីភាគច្រើន ត្រូវចាំថា ពួកគេមាន ចុងសុដន់សំប៉ែត ចុងសុដន់លឹប ចូលក្នុង ឬចុងសុដន់បត់ ទៅចំហៀងវិញ។

16. ឈឺចាប់ខ្លាំង និងខុសពីធម្មតាពេលមានរដូវ ឬហូរឈាមចន្លោះពេលមានរដូវ
នេះគឺជា សញ្ញាដំបូង នៃជម្ងឺមហារីកស្រទាប់ស្បូន ឬ ស្បូន ។ ចូរធ្វើការកំណត់ពេល ដើម្បីឆ្លុះអេកូ Transvaginal (ការពិនិត្យតាមរយៈ ទ្វាមាស) ប្រសិនបើ រដូវរបស់អ្នកធ្ងន់ធ្ងរ ឬច្រើនជាងរាល់ដង។

17. ពិសេសហើមនៅលើមុខ
អ្នកជម្ងឺដែលមានជម្ងឺមហារីកសួត ជាញឹកញាប់ជួបប្រទះ ការហើម ប៉ោងឬឡើង កន្ទួលក្រហម នៅលើមុខ។ កោសិកា ដុំសាច់មហារីកសួតតូចមួយ ដែលរារាំង សសៃឈាមនៅក្នុងទ្រូង ហើយឈាមនោះ មិនអាចហូរមកពីក្បាលនិងមុខបានទេ។

18. ឈឺចាប់ ឬដុំពកនៅលើស្បែកមិនជាសះស្បើយ ធ្វើឲ្យស្បែកក្រៀម និងងាយ ហូរឈាម
អ្នកគួរតែ ស្វែងយល់បន្ថែមអំពីប្រភេទនៃជម្ងឺមហារីកស្បែក ឬដំបៅមហារីកនៅទីតាំង នៃកោសិកា និងជម្ងឺមហារីកជាលិកា ស្បែក ហើយសូមធ្វើការ ពិនិត្យមើលស្បែករបស់អ្នក ត្រង់កន្លែងរីកធំ និងមានស្នាមអុជៗ។

19. មានការផ្លាស់ប្តូរផ្នែកខាងក្នុងនៃក្រចក
ការផ្លាស់ប្តូរមួយរំពេចនៃក្រចកដៃរបស់អ្នក អាចបង្ហាញពីប្រភេទជាច្រើន នៃជម្ងឺមហារីក។ ក្រចកមាន ឆ្នូតពណ៌ខ្មៅ ឬត្នោត ឬមានស្នាមអុច នៅក្រោមក្រចក ក៏អាចបញ្ជាក់ពី ជម្ងឺមហារីកស្បែកបានដែរ។ ក្រចកស្លេក និងស អាចជារោគសញ្ញានៃជម្ងឺ មហារីកថ្លើម។ ហើយចុងម្រាម ដៃរីកធំ និងក្រចកកោង អាចបង្ហាញពី ជម្ងឺមហារីកសួត។

20. ឈឺចាប់នៅខ្នង និងនៅខាងក្នុងផ្នែកខាងក្រោមស្តាំ
ទាំងនេះគឺជាសញ្ញាដំបូងនៃជំងឺមហារីកថ្លើម។ ការឈឺខ្នងគឺជារោគសញ្ញាទូទៅនៃ ជំងឺមហារីកសុដន់ ដោយសារតែ ដុំសាច់សង្កត់ ទៅលើទ្រូង។ ពេលខ្លះការឈឺចាប់ អាចកើតឡើងនៅពេលមាន ជម្ងឺមហារីកទៅដល់ ឆ្អឹងខ្នងឬឆ្អឹងជំនី ក៏មាន។

ទាំងនេះសុទ្ធសឹងតែជារោគសញ្ញាគ្រោះថ្នាក់ នៃជម្ងឺមហារីកដែលស្រ្តីជាច្រើនមើលរំលងផងដែរ៕

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត