ភ្នំពេញ​ស្ងាត់​បង្ហាញ​ពី​ចលនា​ចំណាកស្រុក

ភ្នំពេញ៖ ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី១១ខែតុលា២០១៥ស្អែក​នេះ។ មួយ​ថ្ងៃមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទីក្រុង​ភ្នំពេញ​មាន​សភាព​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះ។ ចរាចរណ៍​ត្រូវបាន​កាត់បន្ថយ, ហាង​លក់ទំនិញ​មួយចំនួនធំ​ត្រូវ​បិទទ្វារ។

ក្នុង​ថ្ងៃ​ធម្មតា ទីក្រុង​ភ្នំពេញ​បានក្លាយ​ជាទី​ក្រុង​មួយ​ដែល​មនុស្សម្នា​ភាគច្រើន​មាន​អារម្មណ៍​ធុញថប់។ អារម្មណ៍មិនល្អ ពី​ព្រោះតែ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​មាន​សភាព​ស្មុគស្មាញ​លំបាកឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ 
ភ្នំពេញ​ស្ងាត់​បង្ហាញ​ពី​ចលនា​ចំណាកស្រុក
សំឡេង​ម៉ូតូ រថយន្ត ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន​នៅ​ថ្ងៃអាទិត្យ​នេះ ពោល គឺ​មួយថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។ នៅតាម​ដង​វិថី​នានា មាន​ម៉ូតូ រថយន្ត តិចតួច​ដែល​នៅ​បន្ត​ធ្វើដំណើរ​នៅ​ទីក្រុង​ភ្នំពេញ។ ហាង​លក់ទំនិញ​មួយចំនួនធំ​ត្រូវបាន​គេ​បិទទ្វារ។

ចរាចរណ៍​ស្ងាត់​នៅ​ទីក្រុង​ភ្នំពេញ​មែន។ ប៉ុន្តែ ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​ឆ្ពោះទៅកាន់​បណ្តា​ខេត្ត​នានា។ យោងតាម​កា​ប៉ាន់ស្មាន ភ្នំពេញ​អាចមាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ពី២ទៅ៣លាន​នាក់ ក្នុងចំណោម​នេះ ប្រជាពលរដ្ឋ១ភាគ៣ អាចជា​អ្នក​ចំណាកស្រុក​មកពី​ជនបទ។ អ្នក​ចំណាកស្រុក​ទាំងនោះ អាចមក​បន្ត​ការសិក្សា ឬ​អាច​មករក​ការងារ​នៅ​ទីក្រុង​ភ្នំពេញ។
ភ្នំពេញ​ស្ងាត់​បង្ហាញ​ពី​ចលនា​ចំណាកស្រុក
អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច បាន​អត្ថាធិប្បាយ​ថា ប្រសិនបើ​គ្មាន​អ្នក​ចំណាកស្រុក​ឡើងមក​ស្នាក់នៅ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ទេនោះ នោះ ភ្នំពេញ​ក៏​មិនមាន​ពលរដ្ឋ​យ៉ាង​ដូច្នេះ​ដែរ។ ទិដ្ឋភាព​ជាក់ស្តែង​បានបង្ហាញ​យ៉ាងច្បាស់​រួចហើយ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?