លោក ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ចិន​ហើយ​នៅ​ព្រឹក​នេះ

រូបភាពពីលោក វ៉ែន រដ្ឋាវង្សលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណបក្ស​ប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​ម៉ា​កាវ ឆ្នាំ២០១៥  និង​សន្និសីទ​ពិសេស​របស់​គណបក្សនយោបាយ​នៅ​អាស៊ី ស្តីពី​វិថី​សូត្រ វេទិកា​ស្តីពី​ការបន្ថយ​ភាពក្រីក្រ​សកល​និង​ការអភិវឌ្ឍ​ឆ្នាំ២០១៥ និង​ចូលរួម​វេទិកា​សៀង​សាន​លើក​ទី៦ ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហ៊ុន សែន នៅ​ប្រទេស​ចិន​មាន ចំនួន ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៥ ។  ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេរ​ភាគី ជាមួយ​ថ្នាក់ដឹកនាំ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?