រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ


រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

ក្នុង​ថ្ងៃ​មង្គល​ការ​កាល​ពី​ថ្ងៃ ទី ៨ ខែ តុលា​មុន​នេះ តារា​សម្ដែង​ហុងកុង Angelababy បាន​ជ្រើស​យក​រ៉ូប​ពី​ម៉ាក​សំលៀក​បំពាក់ Dior មក​លំអ​ខ្លួន​ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន។

 

រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

បើ​សិន​ជា​កូន​ក្រមុំ​មើល​ទៅ​ដូច​ជា ព្រះ​នាង​ក្នុង​រឿង​ព្រេង​ជាមួយ​រ៉ូប​មក​ពី​យីហោ Dior នោះ​ កូន​កំលោះ​​ក៏​មើល​​ទៅ​ដូច​ទេវបុត្រ​ជិះ​សេះ​សដែរ ដោយ​​ឈុត​សំលៀក​បំពាក់ ពី Tom Ford។

 

តាម​គេហទំព័រ QQ បាន​ឲ្យ​ដឹង​ថា រ៉ូប​មង្គល​ការ​របស់ Angelababy ត្រូវ​បាន​ច្នៃ​ឡើង​ដោយ នាយក​ច្នៃ​ប្រឌិត​របស់ Dior ដោយ​ផ្ទាល់​គឺ​លោក Raf Simons។ មុន​នោះ​កូន​ក្រមុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អាមេរិក​ដើម្បី​ល​រ៉ូប​នេះ​ម្ដង​រួច​ទៅ​ហើយ​។

 

គ្រប់​ចន្លោះ​​នៅ​លើ​រ៉ូប​នេះ​គឺ​ត្រូវ​បាន​ដេរ​ដោយ​ដៃ​ទាំង​អស់។ តាម​ការ​កុម្ម៉ង់​របស់​កូន​ក្រមុំ​ដែល​ចង់​​ឲ្យ​ខ្លួន​មើល​ទៅ​ដូច​​ព្រះនាង​នោះ អ្នក​​ច្នៃ​ម៉ូដ​​បាន​ធ្វើ​ឲ្យ​រ៉ូប​នេះ​មាន​សភាព​ប៉ោង។​ដើម្បី​ឲ្យ​រ៉ូប​នេះ​មើល​ទៅ​មាន​សភាព​ប៉ោង​ ផ្នែក​ខាង​ក្រោម​របស់​រ៉ូប​ត្រូវ​បាន​ដេរ​បញ្ចប់​ដោយ​ស្បៃ ៧ ជាន់។ នៅ​តាម​ដង​ខ្លួន​និង​ដៃ​របស់​រ៉ូប​ត្រូវ​បាន​ប៉ាក់​រូប​ផ្កា​ជាង​១០០ ទង។ គេហទំព័រ​ Sina របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា រ៉ូប​នេះ​មាន​តម្លៃ ១លាន​យាន់ (១៥ម៉ឺន​ដុល្លារ)។

 

រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

រីឯ​រ៉ូប​ទី​ពីរ​ដែល​មកពី​​ម៉ាក​សំលៀក​បំពាក់ Elie Saab គឺ​ជា​រ៉ូប Angela ស្លៀក​ពេល​ថត​រូប Pre Wedding នៅ​ប្រទេស​បារាំង ដែល​មាន​តម្លៃ ២៧០០០ ដុល្លារ។ រ៉ូប​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ Collection ឆ្នាំ ២០១៤ របស់ Elie Saab និង​ត្រូវ​បាន​ប៉ាក់​ផុស​តាម​របៀប​ 3D ជាមួយ​នឹង​ផ្កា​និង ត្បូង​មាន​តម្លៃ​ជា​ច្រើន​គ្រាប់ ៕

 

រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

 

ចុចអាន៖សកម្មភាព​តារា​ចិន​ល្បី​ៗ ​ក្នុង​​​​មង្គល​ការ Xiaoming និង Angelababy

ចុចអាន៖XiaomingនិងAngelababy ទឹក​ភ្នែក​ទាំង​ពីរ​នាក់​ក្នុង​ថ្ងៃ​មង្គលការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស