ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​

ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​

​រាជធានី​ភ្នំពេញ : ក្រោយ​ពេលដែល​ពិធី​ការិនី ជី​ជី ដែលមាន​ឈ្មោះ​ដើម ពេជ្រ សូលី​ដា ប្រកាសថា ខ្លួន​ទើបតែ​ដឹងថា​មាន​ស្នេហា​នោះ ប្រភពពី​អ្នកសិល្បៈ​បាន​ទម្លាយ​ថា ចំណង​ស្នេហ៍ ជី​ជី នឹង​បុរស​កូន​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ​ដែល​គេ​ស្គាល់​ថា ឈ្មោះ ជា ដែល​នាង​ព្យាយាម​បិទបាំង​ច្រើន​ឆ្នាំ ហើយ​នោះបាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​។​

 

​ប្រភពពី​អ្នកសិល្បៈ​ដែល​ស្និទ​នឹង​នាង ថែមទាំង​លើក​ហេតុផល​នៃ​ការបែកបាក់​ស្នេហា​ថា ៖ «​ផ្តើមចេញពី​សាច់ញាតិ​ខាង​ប្រុស មិន​ចង់បាន​កូនប្រសា​ស្រី​ជាតា​រា ក្រោយពី​ល្បី​ថា មាន​អ្នក​ណាត់​ញ៉ាំ​បាយ​ម្តង​ឲ្យ​៥​ពាន់​ដុល្លារ​»​។ អណ្តាតភ្លើង​ស្នេហា​ពិធី​ការិនី ជី​ជី ជាមួយនឹង​កូន​អ្នកជំនួញ​ល្បី​ក្រុងភ្នំពេញ​ដែល​គេ​ស្គាល់​ថា ឈ្មោះ ជា ត្រូវបាន​មជ្ឈដ្ឋាន​ខាងក្រៅ​ដឹងថា កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​។ អ្នក​ទាំងពីរ​ក៏​ធ្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​បណ្ដើរគ្នា​ប្រៀបបាន​នឹង​លលក​ញី​ឈ្មោល ក្នុង​ផ្សារ​ទំនើប ដើរលេង​កម្សាន្ត និង​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ថ្លៃៗ​ទៀតផង​។​

 

​ក្រោយមក​ក៏​លេច​ស្បៃ​អន្ធការ​គ្រប​ចំណង​ស្នេហ៍​តារា​នឹង​បុរស​នោះ ដោយ​រនាំង​គ្រួសារ​ដែល​ខាង​ប្រុស​ចង់បាន​កូនប្រសា​មក​ពី​គ្រួសារ​អ្នកជំនួញ ហើយ​មិន​ចង់បាន​កូនប្រសា​ជា​អ្នកសិល្បៈ​នោះ​។ ជាងនេះទៅទៀត កន្លងមក​ក៏​អ្នកមាន​ទ្រព្យ​ស្តុក​ជាច្រើន​បរាជ័យ​បំណង​ថ្ពក់​បេះដូង​ស្រី​ស្រស់ ជី​ជី តាមរយៈ​ការ​ណាត់​ញ៉ាំ​បាយ​តែ​ពីរ​នាក់​តទល់​ក្នុងតម្លៃ​៥​ពាន់​ដុល្លារ ខណៈ​បុប្ផា​កន្លង់​ចោម​វ័យក្មេង​ម្នាក់នេះ​ស្ទាក់ស្ទើរ​ចាកចោល​ទូក​កូន​អ្នកជំនួញ​វ័យក្មេង​ទៅ​តោង​ទូក​ផ្សេង​នោះ​។​

 

​ប្រភព​ដដែល​នោះ​បង្ហើប​ថា ៖ «​ជំហរ​ឪពុកម្តាយ​ខាង​ប្រុស គឺ​ប្រកាន់​ដាច់ខាត​មិន​ចង់បាន​កូនប្រសា​ស្រី​ជា​អ្នកសិល្បៈ​ទេ គឺ​ចង់បាន​អ្នកជំនួញ​ដូចគ្នា​»​។ ប៉ុន្តែ​ការទម្លាយ​ចុង​ក្រោយពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង​ពិធី​ការិនី​រូប​ស្រស់ ជី​ជី នោះ​លទ្ធផល​ចិត្ត​ស្មោះ​របស់​នាង​ហាក់​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ដោយពេល​នេះ​នាង​កំពុងតែ​ឈឺចាប់ គេង​មិន​លក់​បក់​មិន​ល្ហើយ ព្រោះតែ​ចំណង​ស្នេហ៍​ជួប​នូវ​ភាព​រកាំរកូស និង​មាន​ឧបសគ្គ​រារាំង​ច្រើន​នោះ​។ នៅពេលដែល​សួរនាំ​រឿង​ស្នេហា ប្រេះឆា​ជាមួយ​កូនប្រុស​អ្នកជំនួញ​ឈ្មោះ ជា ព្រោះ​រនាំង​គ្រួសារ​នោះ មិន​ខុសពី​សម្ដី​លើកឡើង​មុនៗ​នោះទេ ពិធី​ការិនី​កម្មវិធី​រាត្រី​កម្សាន្ត​កញ្ញា ជី​ជី ប្រាប់ថា​៖ «​ពួកយើង​គ្រាន់​ជា​មិត្តភក្តិ​នឹង​គ្នា​ធម្មតា​ហ្នឹង​»៕

ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​ ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​

ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​