អាកាសធាតុ​ក្តៅ​ខ្លាំង បណ្តាលឲ្យ​កម្មការិនី​​​រោងចក្រ ហ្គោលអី​ភែ​រី​ល ចំនួន ២៧​នាក់​បានដួល​សន្លប់ – សោភា

កំពង់ឆ្នាំង៖ អាកាសធាតុ​ក្តៅ​ខ្លាំង ខុសធម្មតា បណ្តាលឲ្យ​កម្មការិនី​​​ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុងរោងចក្រកាត់ដេរ​សំលៀកបំពាក់ ហ្គោលអី​ភែ​រី​ល ដែលមានទីតាំងស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង ចំនួន ២៧​នាក់​ បានដួល​សន្លប់ កាលពី​វេលា​ម៉ោង០៨ៈ៣០នាទី ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥។

លោក មាស សុ​ភិន អធិការ​ស្តីទីនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ កម្មករ​កម្មការិនី បាន​ចូលទៅ​ធ្វើការ​ជាធម្មតា រយៈពេល​ជាង ១​ម៉ោង​ក្រោយមក ស្រាប់តែ​កម្មការិនី​ម្នាក់ ទន់ដៃទន់ជើង និង​បាន​ដួលសន្លប់ បន្ទាប់មកទៀត ក៏មាន​ការ​ដួល​សម្ល​ប់​ជា​បន្តបន្ទាប់ សរុប​ចំនួន ២៧នាក់​។

​ក្រោយពេល​កើតហេតុកម្មការិនី​ទាំងនោះ ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​បង្អែក​ស្រុក​កំពង់ត្រឡាច និង​រថយន្ត​នគរបាល ដឹក​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក ភ្លាមៗ​ផងដែរ​។​

លោក​អធិការ​ស្តីទី បាន​បញ្ជាក់ថា ករណី​មាន​កម្មករ​ដួលសន្លប់​នេះ ​បណ្តាលមកពី​បរិយាកាស​នៅក្នុង​រោងចក្រ មាន​សភាព​ក្តៅខ្លាំង ខុសធម្មតា​៕​ សោភា12053_n12054_n