គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី០៩ ខែ​តុលា ស្លាប់០៤ របួស១៦ – សណ្តាប់

រាជធានីភ្នំពេញ៖ ​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌០៩ ខែតុលា ឆ្នាំ​២០១៥ មានចំនួន ០៨លើក យប់០៤លើក បណ្តាលឲ្យមនុស្ស ០៤នាក់បានស្លាប់ អ្នករបួសធ្ងន់ ០៩​នាក់ និង​របួសស្រាល​ ០៧នាក់​​។នេះបើយោងតាមរបាយការណ៍ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ​១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ០៩​គ្រឿង​ រថយន្ត​ធុន​តូច ០៤​គ្រឿង​ គោយន្ត​កន្ត្រៃ ​១​គ្រឿង ​និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Traffic-accident-07-Oct-2015