សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មិនអាចទទួលយកបាននូវការលើកឡើងរបស់លោកសម រង្ស៊ី ដែលប្រមាថប្រព័ន្ធអប់រំនៅកម្ពុជា – សិហា

រាជធានីភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចំនួន៧១គ្រឹះស្ថាន ប្រកាសថា មានការសោកស្តាយជាខ្លាំង និងមិនអាចទទួលយកបាន នូវការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានដៀលត្មះ និងប្រមាថដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

គួររំលឹកថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងពិធីចែកវិញ្ញាបនប័ត្រមួយជូនសកម្មជនបក្សសង្គ្រោះជាតិដែលទើបបានបញ្ចប់វគ្គសិក្សាខ្លី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះលោកបានរិះគន់ប្រព័ន្ធអប់រំនៅកម្ពុជាថា មានលក្ខណៈទន់ខ្សោយបំផុត ហើយភាគច្រើននៃសញ្ញាបត្រ ដែលទទួលបានមិនមានតម្លៃនោះទេ។

ព័ត៌មានពិស្តារនៃសេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី មានដូចខាងក្រោម ៖សមាគមគ្រឹះស្ថានឧត្តមសិក្សា

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ