អគ្គស្នងការនគរបាលជាតិ៖ ក្រុមប្រឆាំងពួកអគតិបានព្យាយាមបង្កចលាចលក្នុងសង្គម – សុធី

រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅពេលដែលបានអញ្ជើញចុះសួរសុទុក្ខកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងរដូវភ្ជុំបិណ្ឌកាលពីសប្តាហ៍មុន នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងភមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងថា ស្ថានការណ៍ចុង ក្រោយនៅកម្ពុជាយើងមានស្ថានភាពល្អប្រសើរបន្ទាប់ពីប៉ុន្មានខែនេះហើយមានបញ្ហាតែមួយទេគឺបញ្ហាព្រំដែន មានជនអគតិនិងពួកប្រឆាំងបានឆ្លាត់យកឱកាសយកបញ្ហាព្រំដែនកេញចំណេញខាងនយោបាយហើយបាន បំផុសបំផុលសកម្មជននិងបង្កើតចលនាឲ្យអ្នកដែលមិនយល់ច្បាស់ពីស្ថានការណ៍័ទៅពិនិត្យហើយនិយាយថានៅព្រំដែនត្រូវបានគេរំលោភយកដីនៅខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងហើយពួកអគតិនិងពួកប្រឆាំងមួយចំនួនបានកេញចំណេញខាងនយោបាយរហូតដល់សមាជិកព្រឹទ្ឋសាភាបានយកសន្ធិសញ្ញាក្លែងក្លាយហើយបានផ្សព្ធផ្សាយដើម្បីឲ្យសភាពការណ៍ក្នុងប្រទេសមានការចលាចល។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ នេត សាវឿន បានពាំនាំការសាកសួរសុខទុក្ខរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ លោកឧត្តមសេនីយ៍ ក៏បានក្រើនរំឭកដល់កងកម្លាំងនគរបាលទាំងអស់ពីការងារហ្វឹកហ្វឺនរៀនសូត្រនៅនឹងកន្លែង ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការសំណេះសំណាលជាមួយ នគរបាលពិការ នគរបាលនិវត្តភាព និងគ្រួសារនគរបាលពលីក្នុងបុព្វហេតុការពារទឹកដី៕សុធី

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ