យុវជន២​នាក់​ចង​.​កសម្លាប់ខ្លួន ​ស្លាប់ទាំង២នាក់នៅក្នុងបន្ទប់តែមួយ ដោយ​​បន្សល់ទុក​នូវ​លិខិតមួយ​ច្បាប់ – សសិលា

ព្រះសីហនុ​៖​ យុវជនកម្មករទូកនេសាទ២នាក់​ បានសម្រេច​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ ស្លាប់ព្រមគ្នានៅក្នុងបន្ទប់ស្នាក់នៅតែមួយ ដោយ​បាន​បន្សល់ទុក​លិខិត​មួយ​ច្បាប់ សរសេរ​ថា​«សូម​ងាប់​លេង​គ្មាន​ពាក់ព័ន្ធ​ជាមួយ​បងប្អូន​ណា​ទេ»។

ករណី​នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១៦ៈ៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ ២០១៥ នៅ​ចំណុច​ក្រុម​៧ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។
​ ​
មន្ត្រីនគរបាលប៉ុស្តិ៏ទំនប់រលក បានឲ្យដឹងថា យុវជន​ទាំង​២​នាក់​នោះ ​មានឈ្មោះ​ទី​១. ពុធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក មាន​ស្រុកកំណើត ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ទី​២. សន ឃី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក មាន​ស្រុកកំណើត ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។បច្ចុប្បន្នពួកគេទាំង២នាក់ រស់នៅក្នុងផ្ទះតែមួយ ដោយធ្វើការជាមួយម្ចាស់ទូកឈ្មោះ អ៊ុំ ភេទស្រី អាយុ៦៧ឆ្នាំ។

ប្រភពបន្តថា មុន​ពេល​ធ្វើ​​អត្តឃាត​ជនរងគ្រោះ​ឈ្មោះ​ ឃី​ន​ បាន​សរសេរ​លិខិត​​បណ្តាំ​មួយ​ច្បាប់ ដោយ​សរសេរ​ថា​«​ខ្ញុំ​ឃី​ន និង​ពុត សូម​ងាប់​លេង​គ្មាន​ពាក់ព័ន្ធ​ដល់​បងប្អូន​ណា សូម​ឪពុកម្ដាយ​ខ្ញុំ​ជួយ​ដុត​ខ្ញុំ​ទាំងពីរ​ផង​។ សូម​អភ័យទោស ដែល​កូន​បាន​ធ្វើ​ខុស​ពី​មុន​។​ពី​ឃី​ន​»​។ នៅ​ក្នុង​លិខិត​នោះ​ដែរ​ក៏មាន​សរសេរ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​ស្មា​ត និង​មិត្ត​ហ្វូ​ន​ផងដែរ។

ក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាលមូលដ្ឋានបាន ចុះទៅពិនិត្យសព ហើយអះអាងថា ជាអំពើអត្តឃាតយ៉ាងពិតប្រាកដមែន រួចប្រគល់ទៅឲ្យក្រុមគ្រួសារនៃសព ធ្វើបុណ្យតាមប្រពៃណី៕សសិលា2man001