លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកា និងសន្និសីទ នៅទីក្រុងម៉ាកាវ – នេន តូច

រាជធានីភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពី ប្រទេសកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥ហើយ ដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋមប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែតុលា ឆ្នាំ២០១៥។

អញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូនៅឯព្រលានយន្តអន្តរជាតិភ្នំពេញ រួមមានវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងលោកឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងតំណាងស្ថានទូតសាធារណរដ្ឋមប្រជាមានិតចិនប្រចាំកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសកប្រតិបត្តិការអន្តជាតិ នៃប្រទេសកម្ពុជា ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមក្នុងកម្មវិធីដូចខាងក្រោម៖
១. វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ២០១៥
២. សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពីវិថីសូត្រ
៣. វេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍន៍ឆ្នាំ២០១៥
៤. វេទិកាសៀងសានលើកទី៦។

គណៈប្រតិភូអមដំណើររួមមាន៖ លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ចុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និង លោក ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ ព្រមទាំងសមាជិករដ្ឋាភិបាលដទៃទៀត។

សេចក្តី​ជូន​ព័ត៌មានបាន​បញ្ជាក់ថា នៅក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕នេន តូចHun Sen Hun Sen01