លក្ខខណ្ឌ​អាកាសធាតុ​ឆ្នាំ​២០១៥​ មិន​សូវ​អំណោយ​ផល​ដល់​កសិកម្ម

លោក ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃម្សិល​មិញថា​ លក្ខខណ្ឌ​អាកាស​ធាតុ​ឆ្នាំ​២០១៥​ នេះ​មិន​សូវ​អំណោយ​ផល​ដល់​កសិកម្ម​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ​ចំណែក​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា ​ការ​ប៉ះពាល់​ដល់​កសិកម្ម​ពីគ្រោះ​មហន្តរាយ​ធម្មជាតិ​ ពិត​ជា​មាន​មែន ​តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។​