សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ភូមិវិទ្យា និង​រៀបចំ​ដែនដី» សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​ភូមិវិទ្យា និង​រៀបចំ​ដែនដី ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​ភូមិវិទ្យា និង​រៀបចំ​ដែនដី យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​ភូមិវិទ្យា និង​គណិតវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៦០ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​ភូមិវិទ្យា និង​ដឹង​ពី​ភូមិវិទ្យា​រូប​កម្ពុជា ឧស្សាហកម្ម ផែនដីវិទ្យា ភូមិវិទ្យា​នយោបាយ។ យល់ដឹង​ពី​ការដឹកជញ្ជូន​អន្តរជាតិ ការរៀបចំ​ដែនដី។ យល់ដឹង​ពី​កំណើនប្រជាជន និង​ការអភិវឌ្ឍ និង​ភាសា​អង់គ្លេស។ល។

និស្សិត​ដែល​សិក្សា​ជំនាញ​ភូមិវិទ្យា និង​រៀបចំ​ដែនដី ឬ​បរិញ្ញាបត្រ​ភូមិវិទ្យា និង​រៀបចំ​ដែនដី នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រាចារ្យ​ភូមិវិទ្យា សាស្ត្រាចារ្យ​ផែនដីវិទ្យា សាស្ត្រាចារ្យ​បរិស្ថាន នៅតាម​គ្រឹះស្ថានសិក្សា។ ធ្វើការ​នៅតាម​ក្រសួងបរិស្ថាន ការងារ​ក្រុមហ៊ុន​នានា និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?