យូណេស្កូ​កត់ត្រា​ការសម្លាប់​រង្គាល​ដោយ​ទាហាន​ជប៉ុន​នៅ​ណាន​ជី​ង ក្នុង​បញ្ជី​ចងចាំ​ពិភពលោក

នៅ​ថ្ងៃ​សុក្រ​ អង្គការ​យូណេស្កូ​បានប្រកាស​កត់ត្រា​ចូលក្នុង​បញ្ជី​រំលឹក​ការចងចាំ ពិភពលោក នូវ​ហេតុការណ៍​សម្លាប់​រង្គាល នៅ​ខែត្រ​ណាន​ជី​ង ប្រទេស​ចិន។ ជាហេតុ​ការណ៍​បង្កឡើង ដោយ​ទាហាន​ជប៉ុន នា​ចុងឆ្នាំ១៩៣៧ ពេល​ជប៉ុន​ចូល​ឈ្លានពាន​ចិន។

អង្គការ​យូណេស្កូ​បានសម្រេច​កត់ត្រា​បែបនេះ ក្នុងឱកាស​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​អន្តរជាតិ​នៃ​អង្គការ ដែល​បាន​ធ្វើឡើង នៅ​ប្រទេស​អារ៉ាប់​រួម។ គណៈកម្មាធិការ​នេះ​ជា​អ្នកពិនិត្យ​សំណើ​ដាក់បញ្ចូល​នូវ​ហេតុការណ៍ផ្សេងៗ អោយចូល​ក្នុង​ប​តិក​ភណ្ឌ​ឯកសារ​មនុស្សជាតិ មកពី៤០ប្រទេស។

កាលពីដើមឆ្នាំ២០១៤ រដ្ឋាភិបាល​ចិន​បានសម្រេច​កំណត់​យក​ថ្ងៃ១៣ធ្នូ ជា​ថ្ងៃ​រំលឹក​ហេតុការណ៍​នេះ សម្រាប់​ជាតិចិន​ទាំងមូល រួចមកហើយ។ គួររំលឹកថា ជប៉ុន​បាន​ចូល​ឈ្លានពាន​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៣។ ក្នុង​ខែធ្នូ ឆ្នាំ១៩៣៧ ទាហាន​ជប៉ុន​បាន​ដណ្តើម​យកបាន​ខែត្រ​ណាន​ជីន ពី​ចិន។ កាលនោះ ណាន​ជីន គឺជា​រដ្ឋធានី​របស់​ចិន។ ទាហាន​ជប៉ុន​បាន​ចាប់រំលោភ ប្លន់ និង​សម្លាប់​រង្គាល​ប្រជាជន​ចិន​សន្ធឹកសន្ធាប់។ យោងតាម​ក្រុង​ប៉េកាំង ក្នុងពេល៦សប្តាហ៍ បន្ទាប់ពី​ទាហាន​ជប៉ុន​ចូលក្នុង​ក្រុង​ចិន មាន​ប្រជាជន​ដល់​ទៅ៣សែន​នាក់ ដែល​បាន​ស្លាប់​ក្នុងការ​សម្លាប់​រង្គាល​នេះ។

ប៉ុន្តែ បើ​យោងតាម​អ្នកប្រវត្តិសាស្ត្រ​បរទេស តួលេខ​ជនរងគ្រោះ​មាន​តិចជាង​នេះ។ ប្រជាជន​ចិន​ដែល​ស្លាប់ មាន​ប្រមាណ ៤២០០០នាក់ ហើយ​ស្ត្រី​ចិន​ដែល​ត្រូវ​ទាហាន​ជប៉ុន​ចាប់រំលោភ​មានតែ២០០០០នាក់​ទេ។ រឿង​កងទ័ព​ជប៉ុន​សម្លាប់​រង្គាល​ប្រជាជន​នៅ​ខែត្រ​ណាន​ជីន ជា​ប្រធានបទ​តានតឹង​រវាង​ចិន​និង​ជប៉ុន​យូរយារ​មកហើយ។ ចិន​ចោទ​ជប៉ុន​ថា មិន​បំពេញ​កាតព្វកិច្ច​រំលឹក​ការចងចាំ​ដ៏​ជូរចត់ ដែល​ទាហាន​ជប៉ុន​បាន​ប្រព្រឹត្ត។ កាលពីដើមឆ្នាំ២០១៥ ចិន​ខឹង​ជប៉ុន​ជាខ្លាំង ដោយសារតែ​ក្នុង​ផ្នែក​សិក្សាអប់រំ ជប៉ុន​បាន​ចៀសវាង​យកពាក្យ "សម្លាប់​រង្គាល" មក​អត្ថាធិប្បាយ​ពី​ហេតុការណ៍​នៅ​ណាន​ជី​ង៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?