វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស៖ ថ្កោលទោសយ៉ាងខ្លាំង ចំពោះពាក្យប្រមាថរបស់ លោក សម រង្ស៊ី លើប្រព័ន្ធអប់រំ

ភ្នំពេញ៖ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ក្នុងនាមជាអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាលមួយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងបំផុត និងមិនអាចទទួលយកបាន នូវការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានដៀលត្មះ និងប្រមាថដល់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសមិនបានឲ្យតម្លៃ ដល់គ្រូបង្រៀន សាស្ត្រាចារ្យ សិស្សនិស្សិត ដោយលោក សម រង្ស៊ី មិនត្រឹមតែ មិនបានលើទឹកចិត្ត និងជួយលើកស្ទួយដល់គ្រូបង្រៀន សាស្ត្រាចារ្យ សិស្ស និងនិស្សិតប៉ុណ្ណោះទេ តែបែរជាមើលងាយបន្ថែមទៀត ពិតជាមិនអាចទទួលបាននូវគំនិត ដ៏ថោកទាប និងគ្មានហេតុផលនេះបានឡើង។

សេចក្តីថ្លែងការដដែលបានសង្គត់ធ្ងន់ថា «ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ ទាំងអស់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ ពាក្យប្រមាថរបស់ លោក សម រង្ស៊ី ប្រធានគណបក្ស CNRP បានលើឡើងថា ប្រព័ន្ធអប់រំនៅកម្ពុជា មានលក្ខណៈទន់ខ្សោយ ហើយសញ្ញាបត្រច្រើនមិនមានតម្លៃ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ»៕

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង-->

វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស៖ ថ្កោលទោសយ៉ាងខ្លាំង ចំពោះពាក្យប្រមាថរបស់ លោក សម រង្ស៊ី លើប្រព័ន្ធអប់រំ