លោកឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសាកសួរ សុខទុក្ខប្រជាពលរដ្ឋ នៅស្រុកកោះធំ ខេត្តកណ្តាល

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០ ១៥ បានអញ្ជើញចុះសាកសួរសុខទុក្ខខែ្មរឥស្លាម នៅភូមិចាមលើ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងឱកាសដែល សមាគមគ្រូពេទ្យឥស្លាមកម្ពុជា សហការជាមួយសមាគមគ្រូពេទ្យឥស្លាមថៃ ដែលមានលោក Dr. Mohd. FahmiTalib ជាប្រធាន បានចុះធ្វើការ ខតាន់ (កាត់ស្បែកសម្អាតប្រដាប់ភេទកុមារា) ជូនកុមារានៅក្នុងភូមិនេះ ចំនួន ១០៨នាក់។

លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា អ្វីៗគ្រប់យ៉ាងដែលបងប្អូន កំពុងទទួលបាននាពេលបច្ចុប្បន្ន គឹកើតឡើងដោយសារប្រទេសជាតិ មានសុខសន្តិភាព។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន រាល់ជំនួយសប្បុរសធម៌នានា របស់សប្បុរសជនទាំងជាតិ និងអន្តរជាតិ ត្រូវបានបើកទូលាយ សម្រាប់ប្រជាពលរដ្ឋ កម្ពុជាទូទៅ។

លោកបញ្ជាក់ថា «ជាការពិណាស់ យើងទាំងអស់គ្នារស់នៅក្រោម ដំបូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខគឺយើងនឹងនៅតែ មានសុខសន្តិភាព និងការអភិវឌ្ឍន៍។ ហើយយើងទាំងអស់គ្នា ត្រូវតែបន្តគាំទ្រដល់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដើម្បីយើងនឹងទទួលបាន ការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀត លើគ្រប់វិស័យ»។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមគ្រូពេទ្យឥស្លាមថៃ ដែលបានចំណាយទាំងពេលវេលា និងថវិកា ដើម្បីដំណើរការកម្មវិធីនេះឡើង ហើយក៏សង្ឃឹមយ៉ាងមុតមាំថា នឹងនៅតែបន្តសកម្មភាពនេះ នៅថ្ងៃខាងមុខទៀត។

នៅរសៀលថ្ងៃដដែល បន្ទាប់ពីដំណើរទស្សនកិច្ច នៅក្នុងតំបន់ខាងលើ គណៈប្រតិភូថៃដឹកនាំដោយ លោកបណ្ឌិត Saleh Talibសាកលវិទ្យាធិការរងនៃសកលវិទ្យាល័យ ហ្វាតូនី និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ នៃ ក្រុមប្រឹក្សាបណ្តាញទំនាក់ទំនង មនុស្សជាតិនៃសៃខុលឥស្លាមថៃបានអញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក ឧកញ៉ា អូស្មាន ហាស្សាន់នៅវិមានសន្តិភាព។ កិច្ចពិភាក្សាបានផ្តោសំខាន់ទៅលើ ការរឹតចំណងមិត្តភាពរវាងកម្ពុជា-ថៃ និង ការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕