G7 Plus ត្រកូល G ថ្មី​មាន​​អ្វី​ពិសេស​ខ្លះ?


G7 Plus ត្រកូល G ថ្មី​មាន​​អ្វី​ពិសេស​ខ្លះ?

Huawei បាន​ណែនាំ​ទូរសព្ទ​ត្រកូល G ស៊េរី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា G7 P​lus និង​បាន​បើក​សម្ពោធ​លក់​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ​នេះ​សម្រាប់​ទីផ្សារ​កម្ពុជា។

 

ទូរសព្ទ​​ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​មាន​ការ​រចនា​រូបរាង​កាន់​តែ​ឡូយ​និង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រុមហ៊ុន Huawei បាន​បង្ហាញ​ចំណុច​ពិសេស​នៃ​ទូរសព្ទ​ជំនាន់​ថ្មី G7 Plus ​ដែល​អ្នក​ប្រើប្រាស់​អាច​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ។

 

G7 Plus ត្រកូល G ថ្មី​មាន​​អ្វី​ពិសេស​ខ្លះ?

 

បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ថ្មី

 

Huawei G7 បាន​បំពាក់​បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ទី2 ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ម្រាមដៃឲ្យស្គាល់ជា​មួយ​​ទូរសព្ទ​បើ​ទោះ​បីជាដៃស្ងួត ឬសើមក៏ដោយ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់​អាចដោះ​សោ​បាន​ត្រឹមតែ​​រយៈ​ពេលកន្លះវិនាទី ឬមួយពព្រិចភ្នែកប៉ុណ្ណោះ។

 

បច្ចេកវិទ្យាថ្មីនេះ បំពេញ​មុខងារ​បាន​ល្អបំផុត ដោយ​អាច​សម្គាល់ក្រយ៉ៅដៃ បានច្រើនមុំ​​ និងបានត្រឹមត្រូវដល់ទៅ 94% ឯណោះ​ គឺមាន​សមត្ថភាព​ខ្ពស់​ជាង​បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃរបស់ Huawei Mate 7 ដល់ទៅពីរដង។ អ្នកប្រើប្រាស់អាចមើល ឬលុប Notification បានដោយ​ប្រើតែ​កាយវិការ​មួយប៉ុណ្ណោះ ព្រមទាំងអាច ថតរូប ទទួលទូរស័ព្ទ និងបិទម៉ោងរោទិ៍ដោយប្រើដៃតែម្ខាងប៉ុណ្ណោះ។

 

ដោយយល់ដឹងពីសារៈសំខាន់នៃការ​រក្សាទុកព័ត៌មាន​​ផ្ទាល់​​​ខ្លួន​ឲ្យមានសុវត្ថិភាព ទើបក្រុមហ៊ុន Huawei បង្កើត Huawei G7 Plus ឡើងជាមួយ​នឹង​បច្ចេក​វិទ្យា​​​សម្គាល់​ក្រយ៉ៅដៃជាមួយ​ដំណោះស្រាយ​ប្រព័ន្ធសុវត្ថិភាព TEE និង បន្ទះឈីបប្រភេទ RPMB Area សម្រាប់រក្សាទុកព័ត៌មានក្រយ៉ៅដៃ។

 

រូបរាងរឹងមាំភ្លឺរលោង

 

ជាស្មាតហ្វូនដែលរចនាឡើងប្រកបដោយមោទនភាព ផលិតពី​លោហធាតុសុទ្ធ​ 90% ដើម្បីឲ្យអ្នក​ប្រើ​ប្រាស់​ទទួលនូវស្មាតហ្វូនដែលរឹងមាំ និងអេឡេហ្គង់។ សំបកខាងក្រៅរបស់ Huawei G7 Plus ត្រូវ​បាន​ផលិត​ឡើងដោយប្រើវិធី Ceramic Sand-Blasting ដោយជ្រើសរើសតែខ្សាច់ល្អបំផុត ដើម្បី​បង្កើតឲ្យបាន​ផ្ទៃភ្លឺ​រលោង។ ការរចនាដ៏​ឥតខ្ចោះ​នេះត្រូវបានធ្វើឡើងអស់រយៈពេល​ប្រមាណជា​ 389 នាទី ក្នុងនោះ Huawei G7 Plus បានឆ្លងកាត់ 133 ដំណាក់កាលផ្សេងគ្នា។

 

ជាមួយអេក្រង់ FHD 5.5 អ៊ីញ រាងកោង 2.5D ដែលមាន Resolution 1920×1080 ភិចសែល Huawei G7 Plus បង្កភាពងាយ​ស្រួលដល់​អ្នកប្រើ​ប្រាស់ព្រោះ​វាមានអេក្រង់​ធំល្មមដែល​អាចប្រើ​ប្រាស់​បាន​ដល់ 76% នៃទំហំ​តួទាំង​មូល។ អេក្រង់ FHD ផលិតពី Super AMOLED របស់ Huawei G7 Plus មាន​លក្ខណៈ​ពិសេស​ជាង​ស្មាត​ហ្វូនដទៃទៀត និងបង្កើត​បានជា​ពណ៌ធម្មជាតិ​បានយ៉ាង​ស្រស់​ស្អាត​។

 

កាមេរ៉ាអភិវឌ្ឍន៍ថ្មី

 

កាមេរ៉ារបស់​ Huawei G7 Plus មានសមត្ថភាពខ្ពស់អាចថតរូបបានគ្រប់ស្ថានភាពពន្លឺ ជាមួយ​កាមេរ៉ា​ក្រោយទំហំ 13MP និង Aperture F2.0 មានប្រព័ន្ធការពាររំញ័រ និង BSI-lens ទហំ 28mm wide-angle ព្រមទាំង RGBW sensor ដែលជាធម្មតាមានតែនៅក្នុងកាមេរ៉ាអាជីពប្រភេទ Digital-SLRs​ ប៉ុណ្ណោះ។ មុខងារពិសេសៗ​ទាំងនេះ អនុញ្ញាតឲ្យ Huawei G7 Plus ថតរូបបាន​ល្អទោះ​នៅក្នុង​ទីងងឹត ឬនៅកន្លែងដែល​មាន​ពន្លឺខ្លាំង​ក៏ដោយ។

 

បច្ចេកវិទ្យាជួយបង្កើនសម្រស់ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានរូបភាពស្រស់ស្អាតច្រើនបែបយ៉ាង​ដោយគ្រាន់ប្រើម្រាមដៃប៉ះមួយប៉ក់ប៉ុណ្ណោះ។ លើសពីនេះ G7 Plus ក៏បានភ្ជាប់មកនូវជាមួយ​បច្ចេកវិទ្យា​ឡួយៗ ដូចជា ការ Filter រូបភាពមួយទៅរូបភាពមួយទៀត ប្តូរពណ៌ Background និងកម្មវិធីធ្វើឲ្យភ្នែក​ស្អាត​ជាដើម។ មុខងារ Perfect Selfie របស់ Huawei G7 Plus មិនត្រឹមតែអាច​សម្គាល់​មុខ​មនុស្ស​បានច្រើន ដោយស្វ័យប្រវត្តិនោះទេ ថែមទាំងជួយធ្វើឲ្យស្អាតដោយស្វ័យប្រវត្តិផងដែរ។ នៅពេល​ដែល​ថត​នៅកន្លែង​ដែលមានពន្លឺប្រឹមៗ ឬក្នុងស្ថានភាពដែលគោលដៅយើងចង់ថតស្រអាប់ ហើយ Background មានពន្លឺ Huawei G7 Plus និងកែសម្រួលពន្លឺ Flash  និងប្ដូរមុខងារ​ថតរូប​ទៅជា​រូបច្រើន​សន្លឹក​ដោយ​ស័្វយប្រវត្តិ ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានរូបថតដ៏ស្រស់ស្អាត។

 

ដំណើរការបានប្រកបដោយទំនុកចិត្ត

 

Huawei G7 Plus មាន​អង្គ​ចងចាំ ROM: 32.0GB និង RAM: 3.0GB និងទំហំតួខ្លួន 152mm x 76.5mm x 7.5mm ជាមួយទម្ងន់សរុប 167g ។ ថ្មរបស់វាមានថាមពលរហូតដល់​ 3000 mAh  អាចមើលវីដេអូ Online បានរហូតដល់ 08 ម៉ោង និយាយទូរស័ព្ទបាន 10 ម៉ោង និងលេងអ៊ីន​ធើណេត​បាន 06 ម៉ោង។

 

Huawei G7 Plus តម្លៃ $349 ដែល​មាន​លក់​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា៕