អ្នកជំនាញ​បរទេស​ថា តម្លៃ​កៅស៊ូ​ក្រែប​នឹង​កើនឡើង​វិញ​នៅ​ឆ្នាំ២០១៦

ភ្នំពេញ៖ អ្នកវិនិយោគ​លើ​ដំណាំ​កៅស៊ូ និង​អ្នក​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​បាក់​ទឹកចិត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពីព្រោះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​តាំងពី​ឆ្នាំ២០១០មក។ ប៉ុន្តែ​តម្លៃ​កៅស៊ូ​អាច​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ២០១៦ខាងមុខនេះ។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​អ្នកជំនាញ​កៅស៊ូ​ជនជាតិ​បរទេស។

លោក ហ្វ៊ី​លី​ព ម៉ូ​ណាំង អ្នកជំនាញ​កៅស៊ូ​ជនជាតិ​បារាំង​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង២០ឆ្នាំ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា តម្លៃ​កៅស៊ូ​ក្រែប​អាច​នឹង​ងើបឡើង​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៦ខាងមុខនេះ។

ការព្យាករណ៍​របស់លោក ហ្វ៊ី​លី​ព បាន​ធ្វើឡើង​បន្ទាប់ពី​កៅស៊ូ​ក្រែប​បាន​ធ្លាក់​ថ្លៃ​តាំ​ពី​ឆ្នាំ២០១០មកម្ល៉េះ។ កាលពី​ឆ្នាំ​ពី២០១០ កៅស៊ូ​ក្រែប​មានតម្លៃ៣៩០០ដុល្លារ​ក្នុង១តោន។ រីឯ​បច្ចុប្បន្ននេះ កៅស៊ូ​ក្រែប​មានតម្លៃ១២៣០ដុល្លារ​ក្នុង១តោន​នៅលើ​ទីផ្សា​អន្តរជាតិ។ នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​វិញ កៅស៊ូ​ក្រែប​ត្រូវបាន​គេ​ទិញ​ក្នុងតម្លៃ៧២០ដុល្លារ​ក្នុង១តោន​ពី​អ្នក​ដាំ។

កៅស៊ូ​ក្រែប​ធ្លាក់​ថ្លៃ​បណ្តាលមកពី​មូលហេតុ​មួយចំនួន ក្នុងនោះ មានដូចជា៖ សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​មិនល្អ, ថ្លៃទំនិញ និង​ទីផ្សារ​អន្តរជាតិ​ស្ថិតក្នុង​កម្រិត​ថមថយ​នៅឡើយ។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៤ កន្លងមក ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ចំនួន ៣៥០ ០០០ ហិកតា។ ទិន្នផល​កៅស៊ូ​ក្រែប​កាលពី​ឆ្នាំ២០១៤កន្លងមក គឺ ៩៥ ០០០ តោន៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?