ហេតុអ្វី​បានជា​បុណ្យ​ភ្ជុំបិណ្ឌ​មានតែ​នៅក្នុង​ស្រុក​ខ្មែរ?

បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​បុណ្យប្រពៃណី​ខ្មែរដទៃៗទៀត។ បុណ្យ​នេះ គឺជា​ប្រភេទ​បុណ្យប្រពៃណី​ខ្មែរ មិនមែនជា​បុណ្យ​ព្រះពុទ្ធសាសនា​ឡើយ។ ហេតុ​ដូច្នេះហើយ ទើប​បុណ្យ​ភ្ជុំបិណ្ឌ ប្រារព្ធ​ឡើង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

បុណ្យ​ភ្ជុំបិណ្ឌ មិន​មាននៅ​ប្រទេស​ដទៃ​ទេ ព្រោះ​បុណ្យ​នេះ ជា​បុណ្យ​បែប​ប្រពៃណី​ខែ្មរ។ បុណ្យប្រពៃណី គឺជា​កម្ម​ពិធីបុណ្យ​ទាំងឡាយណា ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ទំនៀមទម្លាប់ បែបផែន​វប្បធម៌​រប​ស់​ប្រទេសនីមួយៗ តាំងពី​បុរាណសម័យ​រៀងមក។ ជាងនេះទៀត បុណ្យប្រពៃណី តែងតែ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋិ​ភាព​នៃ​វប្បធម៌ ទំនៀមទម្លាប់ អត្តសញ្ញាណ ជំនឿ របស់​ប្រទេស​ណាមួយ ដែល​បុព្វបុរស​របស់​ពូកគេ​តាក់តែងឡើង និង​ស​ន្ស​ល់​ទុក​មក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ ចំណែកឯ​បុណ្យ​សាសនា គឺជា​ពិធីបុណ្យ ដែល​ធ្វើ​ឡើយ​តាម​បែបបទ ឬ​បទ​បញ្ញត្ត​របស់​សាសនា ដែល​ចែង​ក្នុង​គម្ពីរ​របស់​សាសនា​នោះ មានដូចជា​សាសនាព្រះពុទ្ធ និង​សាសនា​យេស៊ូគ្រិស្ត ជាដើម។

ពិធីបុណ្យ​ព្រះពុទ្ធសាសនា​មួយចំនួន ត្រូវបាន​គេ​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ពិ​ភ​លោក តាម​បណ្ដា​ប្រទេស​នានា ដែល​កាន់​ព្រះពុទ្ធសាសនា ដូចជា​បុណ្យ​វិសាខបូជា ជាដើម។ បុណ្យ​វិសាខបូជា គឺជា​បុណ្យ​ព្រះពុទ្ធសាសនា ដែល​មានចែង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក។ ដូច្នេះ​ឲ្យ​តែ​ប្រទេស​ណា​ដែល​កាន់​ព្រះពុទ្ធ​សា​នា ប្រទេស​នោះ​នឹង​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ដូច​កម្ពុជា​យើង​ដែរ។ ប៉ុន្តែ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យប្រពៃណី​ខ្មែរ មិនមែនជា​បុណ្យ​ដែល​ចែង ឬ​បញ្ញត្ត​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​ប​បិដក ដូចជា​បុណ្យ​វិសាខបូជា​ឡើយ។ អីចឹង​ហើយ បានជា​នៅ​ប្រទេស​មួយចំនួន មានដូចជា ឡាវ មី​យ៉ាន់​ម៉ា ឥណ្ឌា ស្រីលង្កា ។ល។ មិនមាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បើទោះបីជា​ប្រទេស​ទាំងនេះ​កាន់​ព្រះពុទ្ធសាសនា​ដូច​កម្ពុជា​ក៏ដោយ។

ទោះបីជា​បុណ្យប្រពៃណី​ខ្មែរ និង​បុណ្យ​ព្រះពុទ្ធសាសនា គឺជា​បុណ្យ​ពីរ​ផ្សេងគ្នា​ក៏ពិតមែន តែ​គ្រប់​បុណ្យប្រពៃណី​ខ្មែរ​ទាំងអស់ សុទ្ធតែ​ធ្វើឡើង​តាម​លំនាំ​ឬ​បែបបទ​ព្រះពុទ្ធសាសនា។ ចំណែកឯ បុណ្យ​ព្រះពុទ្ធសាសនា​ទាំងឡាយណា​ដែល​បាន​បញ្ញត្ត​ទុក​មក ក៏​ប្រារព្ធ​ឡើង​តាមរបៀប​ប្រពៃណី​ខ្មែរ​ដែរ។ គ្រប់​បុណ្យប្រពៃណី​ខ្មែរ និង​បុណ្យ​ព្រះពុទ្ធសាសនា តែងតែ​ប្រារព្ធ​ឡើង ដោយមាន​ការ​ឡាយ​ឡំ​បញ្ចូល​គ្នា​ជានិច្ច មិនអាច​ដាច់ចេញ​ពីគ្នា​បានឡើយ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?