ស្ត្រី​បំរើកា​រងារ​ផ្ទះ​ឥណ្ឌា​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ​នៅ​អា​រ៉ា​ប៊ី​កាត់​ដៃ ព្រោះ​គាត់​ចង់​រត់គេច

ថ្មីៗនេះ ស្ត្រី​ឥណ្ឌា​វ័យ​ជាង៥០ឆ្នាំ​ម្នាក់ ដែល​បំរើ​ការងារ​ផ្ទះ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ម្ចាស់ផ្ទះ​កាត់​ដៃ​គាត់​ចោល ដោយសារ​គាត់​ព្យាយាម​រត់គេច​ចេញពីផ្ទះ។ ហេតុការណ៍​នេះ​បានធ្វើអោយ​ឥណ្ឌា​ផ្ទុះ​កំហឹង​ការទូត​ជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត​ជាខ្លាំង។ ការ​ធ្វើបាប​ស្ត្រី​បំរើ​ការងារ​ផ្ទះ​មិនមែនជា​ហេតុការណ៍​ខុស​ប្រក្រតី​ទេ ក្នុងសង្គម​អា​រ៉ា​ប៊ី។

ហេតុការណ៍ បានកើត​ឡើង កាលពី​ចុងខែ​កញ្ញា។ ស្ត្រី​ឥណ្ឌា​រងគ្រោះ ឈ្មោះថា Kashturi Munirathinam ត្រូវបាន​ម្ចាស់ផ្ទះ​កាត់​ដៃ​គាត់ ពេល​គាត់​ព្យាយាម​រត់គេច ចុះ​តាម​រានហាល​ផ្ទះ។ យោងតាម​ស្ថានទូត​ឥណ្ឌា គាត់​បាន​ធ្លាក់​ពី​រានហាល ហើយ​រងរបួស​នៅ​ឆ្អឹងខ្នង។ អ្នកជិតខាង​បាន​ជួយ​នាំ​គាត់​ទៅ​មន្ទីរពេទ្យ។

អ្នកស្រី​Kashturi Munirathinam បានមក​បំរើការ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី៣ខែ​មុន។ ដំបូង​ឡើយ គាត់​ធ្វើការ​នៅ​ក្រុង Dammam ភាគ​ខាងកើត បន្ទាប់មកទៀត នៅ​ក្រុង​Riyad។ ប្រាក់ខែ​ដែល​គាត់​ត្រូវ​ទទួល​មាន​ប្រមាណ២០០ដុល្លារ។ យោងតាម​កូនប្រុស​និ​បងប្អូន​គាត់ បញ្ហា​បានកើត​ឡើង ពេល​គាត់​ត្រូវបាន​គ្រួសារ​ថ្មី​នេះ​ទទួលយក​អោយធ្វើ​ការ​ក្នុងផ្ទះ​ពួកគេ កាលពី​ខែកក្កដា។ គ្រួសារ​នេះ​បាន​ហាម​មិនអោយ​គាត់​ទូរ​សព្ទ​ទៅ​ក្រុមគ្រួសារ មិនអោយ​គាត់​បរិភោគ​បាយ​ត្រឹមត្រូវ។ ពួកគេ​បង្ខំ​គាត់​អោយ​ធ្វើការ​ច្រើន​ម៉ោង តែ​មិន​បានអោយ​ប្រាក់ខែ​គាត់​ទេ។

ឥណ្ឌា ខឹងសម្បារ​នឹង​អា​រ៉ា​ប៊ី​សា​អូឌីត​ជាខ្លាំង និង​បាន​ប្តឹង​ទាមទារ​អោយមាន​ការស៊ើបអង្កេត ពីបទ​ប៉ុនប៉ង​ឃាតកម្ម​លើ​ស្ត្រី​ឥណ្ឌា និង​បង្ខំ​អោយ​ដាក់ទោស​ជនល្មើស​អោយ​ធ្ងន់ធ្ងរ។ អា​រ៉ា​ប៊ី ទើប​នឹងរង​រឿងអាស្រូវថ្មីៗនេះ នៅ​ឥណ្ឌា ដោយសារ​អ្នកការទូត​ខ្លួន​ម្នាក់​រង​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ លើ​ស្ត្រី​បំរើការ​ផ្ទះ​ជនជាតិ​នេ​ប៉ាល់​ពីរ​នាក់។ ដោយសារ​មាន​អភ័យឯកសិទ្ធិ​ការទូត អ្នកការទូត​អា​រ៉ា​ប៊ិ​រូបនោះ​បាន​ចាក​ចេញពី​ឥណ្ឌា​រួច​ផុតពី​ការកាត់ទោស យ៉ាង​ស្រួល។

រឿងរ៉ាវ​ធ្វើបាប​ស្ត្រី​បំរើការ​ផ្ទះ ដូចជា​បង្អត់បាយ រឹ​ក៏​ចាប់រំលោភ​រាងកាយ​នេះ ហាក់​គ្មានអ្វី​ចម្លែក​សម្រាប់​សង្គម​អា​រ៉ា​ប៊ី និង​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែ​រស៍​ឡើយ។ ផ្ទុយទៅវិញ ថ្មីៗនេះ អង្គការសហប្រជាជាតិ​បែរជា​តែងតាំង​អោយ​អា​រ៉ា​ប៊ី សា​អូឌីត អោយទទួល​តំណែង​ដឹកនាំ​នៅ​ក្រុមប្រឹក្សា​គណៈកម្មការ​សិទ្ធិមនុស្ស​របស់ខ្លួន​ទៅវិញ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?