វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ប្រតិកម្មនឹងសម្តី លោក សម រង្ស៊ី ដែលរិះគន់ប្រព័ន្ធអប់រំកម្ពុជាថា «គ្មានតម្លៃ»

(ភ្នំពេញ)៖ ថ្នាកដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានសម្តែងការប្រតិកម្ម ទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ ដែលបានរិះគន់ប្រព័ន្ធអប់រំ នៅកម្ពុជាថា អន់បំផុត ហើយថា សញ្ញាបត្រ ដែលសិស្សទទួលបាន មិនមានតម្លៃ នាពេលកន្លងមក។

ថ្នាកដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានចាត់ ទុកថា នេះជាការប្រមាថដល់ប្រព័ន្ធអប់រំ និងគ្រូបង្រៀន ខណៈដែល លោក សម រង្ស៊ី សិក្សានៅក្រៅប្រទេស ក្នុងគោលបំណងបម្រើនយោបាយ របស់គណបក្សលោក។

ខាងក្រោមនេះ ជាសេចក្តីប្រកាសបដិសេធរបស់ ថ្នាកដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ៖

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ប្រតិកម្មនឹងសម្តី លោក សម រង្ស៊ី ដែលរិះគន់ប្រព័ន្ធអប់រំកម្ពុជាថា «គ្មានតម្លៃ»