សម្លៀកបំពាក់​បី​ពណ៌​ដែល​អ្នក​គួរ​ជ្រើសរើស​ពាក់​សម្រាប់​សម្ភាសន៍​ការងារ

ការផ្តល់​នូវ​អារម្មណ៍ល្អ​ដំបូងបង្អស់​គឺជា​រឿង​សំខាន់​ណាស់ នៅក្នុង​ការសម្ភាស​ការ​ងារ។ ចំណុច​តូច​មួយ​ដែល​បេក្ខជន​មិនបាន​យកចិត្តទុកដាក់ និង​តែងតែ​មើលរំលង​នោះ គឺ​ពណ៌​សម្លៀកបំពាក់​ដែល​ខ្លួន​ជ្រើសរើស​ពាក់​ក្នុងឱកាស​នោះ។ មាន​ពណ៌​សម្លៀកបំពាក់​បីយ៉ាង​ដែល​អាចជួយ​បន្ថែម​លាភ​សំណាង​ដល់​អ្នក​ឲ្យ​យកឈ្នះ​គូប្រកួត​ប្រជែង​បាន៖

1.    ពណ៌​ប្រផេះ
អ្នក​ពិតជា​មានឱកាស​ច្រើន​ក្នុងការ​យកឈ្នះ​ការប្រកួត និង​ឆក់យក​ចំណាប់អារម្មណ៍​របស់​អ្នក​សម្ភាស។ នៅក្នុង​ការសិក្សា​មួយ​បាន​បង្ហាញថា អ្នក​ដែល​ពាក់​ពណ៌​ប្រផេះ​សម្តែង​ឲ្យ​ឃើញថា មនុស្ស​នោះ​គឺជា​អ្នកចេះ​វិភាគ និង​មាន​ហេតុផល។

2.    ពណ៌​ខៀវ
ពណ៌​នេះ​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ការងារ​ជា​ក្រុម និង​ការប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​បំពេញការងារ​ជា​ក្រុម។ ពណ៌​នេះ​គឺជា​សារ​ប្រាប់​គេ​ថា អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ការងារ។ ម្យ៉ាងទៀត ពណ៌​នេះ​គឺជា​ពណ៌​ជ័យ​មង្គល។

3.    ពណ៌​ខ្មៅ
នេះ​គឺជា​ពណ៌​តំណាង​ឲ្យ​អានុភាព។ នៅពេលដែល​អ្នក​ពាក់អាវ​ពណ៌​នេះ គេ​នឹង​យល់ថា អ្នកជា​មនុស្ស​ម៉ត់ចត់​ក្នុង​ការងារ។ ប៉ុន្តែ សូមកុំ​ពាក់​ពណ៌​ខ្មៅ​ក្រ​ម៉ៅ​ពេក។ អ្នក​អាច​ពាក់​ពណ៌​ខ្មៅ​ក្រ​ម៉ៅ​សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍។

ប្រែ​សម្រួល​ពី​គេហទំព័រ

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?