៣ នាក់​ស្លាប់ និង​របួស ៧ នាក់ ក្នុង​គ្រោះថ្នាក់​រវាង​ឡានក្រុង​ភ្នំពេញ​សូរិយា និង​ឡាន CRV

ខេត្តតាកែវ: ​មនុស្ស ៣ នាក់ បាន​ស្លាប់ និង ៧ នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត CRV និង​រថយន្តក្រុង​រប​ស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា លើផ្លូវ​ជាតិ​លេខ​៣១ ស្ថិតនៅ​ចំណុច​ភូមិ​ក្រញូង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៥​។​

​ឡាន CRV និង​រថយន្តក្រុង របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​​គ្នា​។ នៅពេល​បុក​គ្នា​នោះ រថយន្ត​CRV ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។ រីឯ​ឡាន ធ្លាក់​ផ្លូវ ចូល​ទឹក​ថ្លុក​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់ទី​កន្លែងធ្វើការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ត្រួតពិនិត្យ​សម្ភារៈ​ក្នុង​រថយន្ត ក៏បាន​ប្រទះឃើញ​អាវុធខ្លី ១​ដើម ម៉ាក K54 លេខ 55013303 បង់​២ គ្រាប់ ១៤​គ្រាប់ លិខិត​បញ្ជា​បេសកម្ម ១​សន្លឹក និង​ប័ណ្ណ​សម្គាល់​អាវុធខ្លី​ផ្ទាល់ខ្លួន ១​សន្លឹក​។

​កម្លាំង​សមត្ថកិច្ច បាន​ដកហូត​បណ្តោះអាសន្ន រថយន្ត​ទាំងពីរ និង​សម្ភារៈ​(​អាវុធ​) យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕​