កងទ័ព​អ៊ីរ៉ាក់​ប្រកាស​ថា បាន​វាយប្រហារ​ទៅ​ក្បួន​រថយន្ត ដឹក​មេដឹក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម

យន្តហោះ​ចម្បាំង​របស់​កងទ័ព​អ៊ីរ៉ាក់ បាន​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត ដែល​មាន​ដឹក​អាប៊ូ បាក់ អាល់ បាក់ដាឌី មេដឹកនាំ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​កាន់កាប់​ទឹកដី​មួយភាគ​ធំ ពី​ស៊ីរី ទៅ​អ៊ីរ៉ាក់។ គឺ​អង្គភាព​ព័ត៌មាន សង្រ្គាម​របស់​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់ ដែល​បានបញ្ចេញ​ព័ត៌មាននេះ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។