តើ​មាន​ក្រុម​ឧទ្ទាម​ណាខ្លះ​ដែល​កំពុងតែ​គំរាមកំហែង​សន្តិសុខ​រដ្ឋ​អាស៊ាន?

បញ្ហា​នៃ​ការទាមទារ​ស្វ័យភាព​របស់​ក្រុម​ឧទ្ទាម គឺជា​ឬ​សគល់​មួយ​នៃ​ការបែងចែក​ជាតិ​សាសន៍ និង ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​រដ្ឋនីមួយៗ ដ្បិត​បរាជ័យ​នៃ​ការចរចា បង្កើត​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង ចុងក្រោយ​ក្លាយជា​សង្គ្រាម។ សម្រាប់​ក្រុម​ឧទ្ទាម​នេះដែរ តំបន់​អាស៊ីអាគ្នេយ៍ ក៏ត្រូវ​បាន​គេ​ស្គាល់​ថា តំបន់​មួយ​ដែលមាន​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម​កំពុង​លាក់ខ្លួន និង កំពុង​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល។

គឺមាន​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម​នៅក្នុង​រដ្ឋ​អាស៊ាន​កំពុងតែបន្ត​គំរាមកំហែង​សន្តិសុខ និង សន្តិសុខភាព​របស់រ​ដ្ឋ​ទាំងនោះ។ រដ្ឋ​ទាំងនោះ​រួមមាន ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង ឥណ្ឌូនេស៊ី។

+ ហ្វីលីពីន
តាម​ការកត់សម្គាល់ មាន​ក្រុម​ឧទ្ទាម​ពីរ​ក្រុម​ដែល​តែងតែ​ប៉ះទង្គិច និង កំពុងតែបន្ត​បង្កើត​ចលនា ប្រឆាំងនឹង​រដ្ឋាភិបាល​ហ្វីលីពីន។ ក្នុងនោះ មាន​ឧទ្ទាម អា​ប៊ូ​សា​យ៉ា​ហ្វ (Abu Sayyaf) ដែលជា​ឈ្មោះ​ក្រុម​ឧទ្ទាម​មួយ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​នេះ​តែងតែ​ធ្វើ​សកម្មភាព​ភេ​វរ​កម្ម​ក្នុងប្រទេស​ហ្វីលីពីន​តាមរយៈ ចាប់ពង្រត់​មនុស្ស​យក​ប្រាក់ និង​បានសម្លាប់​មនុស្ស​ជាច្រើន​សិប​នាក់។ នាពេល​បច្ចុប្បន្ន ក្រុម​ឥស្លាម​អា​ប៊ូ​សា​យ៉ា​ហ្វ មាន​សមាជិក​ប​ចន្លោះ២០០-៤០០នាក់។ រដ្ឋាភិបាល​ហ្វីលីពីន​តែងតែ​ធ្វើការ​បង្ក្រាប​លើ​ក្រុម​នេះ​ជាច្រើន តែ​អា​ប៊ូ​សា​យ៉ា​ហ្វ​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដដែល ។

ឧទ្ទាម​មួយក្រុម​ទៀត គឺមាន​ឈ្មោះថា​ម៉ូ​រ៉ូ(Moro) ដែលជា​ឈ្មោះ​ចលនា​បះបោរ​បំបែក​រដ្ឋ​នៅ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ មាន​ក្រុម​ឥស្លាម​ជាច្រើន​ដែល​ជ្រក​ក្រោម​ស្លាក​ម៉ូ​រ៉ូ បាន​ងើប​តស៊ូ​ប្រឆាំងនឹង​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​ឯករាជ្យភាព​របស់​តំបន់​ភាគខាងត្បូង។ នា​ឆ្នាំកន្លងមក ចលនា​បះបោរ​និង​រដ្ឋាភិបាល​ហ្វីលីពីន បាន​ចរចា​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​កោះ​មិន​ដា​ណាវ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​នៅតែ​កើតមាន ហើយ​ជម្លោះ​នៅតែ​បន្ត​ដល់​បច្ចុប្បន្ន។

+ ឥណ្ឌូនេស៊ី
ជេ​ម៉ា អ៊ី​ស្លា​មី​យ៉ា(Jemaah Islamiah) គឺជា​ក្រុម​ឥស្លាម​ដ៏​សកម្ម​មួយទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​នៅ​ប្រទេស​មួយចំនួន ដូចជា ថៃ ម៉ា​លេ​ស៊ី ហ្វីលីពីន ជាពិសេស​ប្រទេស​ឥណ្ឌូនេស៊ី។  ជេ​ម៉ា អ៊ី​ស្លា​មី​យ៉ា​ត្រូវបាន​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ចាត់ទុកជា​ក្រុម​ភេ​វរ​កម្ម ព្រោះ​ពួកគេ​មាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ក្រុម​ឥស្លាម​មួយ​នេះ​ក៏​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​កម្សាន្ត​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ប្រមាណ១០០នាក់ ដែល​ភាគច្រើន​ជា​ជនបរទេស។ មកដល់ពេលនេះ ជេ​ម៉ា អ៊ី​ស្លា​មី​យ៉ា​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​និង​បង្ក​គ្រោះភ័យ​ដល់​សន្តិសុខ​តំបន់។

+ ក្រុម​បះបោរ​នៅ​ភាគខាងត្បូង​ថៃ
ថៃ​នៅតែ​ទទួលរង​បញ្ហា​អសន្តិសុខ ខណៈ​ការបះបោរ​នៅ​ភាគខាងត្បូង​នៅតែ​បន្ត​និង​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាច្រើន។ ក្រុម​បះបោរ​មានបំណង​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ចេញពី​ប្រទេស​ថៃ។ ក្រុម​បះបោរ​ជាច្រើន​ក្រុម​បានធ្វើ​សកម្មភាព​របស់ខ្លួន​ក្នុង​ខេត្ត​ភាគខាងត្បូង​ចំនួន​បី​ដែល​សំបូរ​ដោយ​ជនជាតិ​ឥស្លាម​ដែល​រួមមាន យ៉ា​ឡា ប៉ា​តានី និង​ណា​រ៉ា​ធី​វ៉ា​ត់ ហើយ​មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ា​លេ​ស៊ី។ សកម្មភាព​នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ២០០១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត បើទោះជា​មានការ​បង្ក្រាប​ពី​សំណាក់​កងទ័ព​ថៃ​យ៉ាងណាក៏ដោយ។ 

+ ក្រុម​ឧទ្ទាម​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា
ក្នុងចំណោម​ប្រទេស​មាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​មី​យ៉ាន់​ម៉ា​សំបូរ​ដោយ​ក្រុម​ឧទ្ទាម ដែល​កំពុងតែធ្វើការ​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​ឯករាជភាព​របស់ខ្លួន។
១. ក្រុម​បះបោរ កា​ជិន Kachin
២. ក្រុម​បះបោរ ការ៉េ​ន Kayin
៣. ក្រុម​បះបោរ រ៉ា​ឃី​ន Rakhine
៤. ក្រុម​បះបោរ កា​យ៉ា Kayah
៥. ក្រុម​បះបោរ សាន Shan៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?