មុន​ឆ្នាំ ២០៣០ ឥណ្ឌា​អាច​នឹងមាន​ប្រជាជន​ច្រើនជាង​ចិន

ប្រជាជន​នៅលើ​ពិភពលោក​នឹងមាន​ចំនួន ១០ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៥០ នេះ​បើតាម​ការវិភាគ​របស់​វិទ្យាស្ថាន​បារាំង​ផ្នែក​ប្រជាសាស្ត្រ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ។ នៅ​រយៈពេល ២០ ឆ្នាំ​ទៀត ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​លើ​ពិភពលោក។

ប្រទេស​ចិន​ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ ដោយមាន​ប្រជាជន ១ ៤០០ លាន​នាក់ អាច​នឹងត្រូវ​ប្រទេស​ឥណ្ឌា​យក​តំណែង​នេះ នៅមុន​ឆ្នាំ ២០៣០ ។ ដោយហេតុថា ពេលនេះ ឥណ្ឌា​មាន​ប្រជាជន ១ ៣០០ លាន​នាក់ ហើយ​ប្រទេស​នេះ​មាន​អត្រា​បង្ក​កំណើត​ខ្ពស់ជាង គឺ​ស្ត្រី​ម្នាក់​មានកូន​ជា​មធ្យម ២,៣ នាក់ ចំណែក​ចិន​វិញ មានតែ ១,៧ នាក់​ប៉ុណ្ណោះ។ បើតាម​ការសិក្សា​នោះ ប្រជាជន​នៅ​ទូទាំង​ពិភពលោក​នឹង​កើន​ដល់ ១០ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៥០ ខណៈដែល​នៅ​ឆ្នាំ ២០១៥ នេះ មាន​ត្រឹមតែ ៧ ៣០០ លាន​នាក់។

ចំនួន​ប្រជាជន​បាន​កើនឡើង ៧ ដង​ក្នុងអំឡុងពេល​ពីរ​សត​វត្ស​ចុង​ក្រោយនេះ ហើយនឹង​បន្ត​កើនឡើង​រហូតដល់ ១១ ពាន់​លាន​នាក់​នៅ​ចុង​សតវត្ស​ទី ២១ នេះ​បើតាម​ការប៉ាន់ប្រមាណរ​បស់​វិទ្យាស្ថាន​នេះ។

ទោះជា​យ៉ាងណាក៏ដោយ គេ​កត់សម្គាល់​ឃើញថា សន្ទុះ​នៃ​កំណើនប្រជាជន​នៅលើ​សកលលោក​បាន​ថយចុះ។ បន្ទាប់ពី​សន្ទុះ​កើន​យ៉ាងខ្លាំង​ដែលមាន​ជាង ២ % ក្នុង​មួយឆ្នាំ កាលពី ៥០ ឆ្នាំមុន ពេលនេះ​សន្ទុះ​នេះ​បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល គឺមាន ១,២ % នៅ​ឆ្នាំ ២០១។ តួលេខ​នេះ​អាច​នឹង​បន្ត​ធ្លាក់ចុះ​ថែមទៀត​រហូតដល់​ស្ទើរតែ​លែងមាន​កំណើន​តែម្តង​ក្នុង​រយៈពេល​មួយ​សតវត្ស។ ការធ្លាក់ចុះ​នេះ​គឺ​ដោយសារ​ការថយចុះ​នៃ​ការបង្ក​កំណើត។ បច្ចុប្បន្ន ស្ត្រី​ម្នាក់​នៅលើ​ពិភពលោក​មានកូន​ជា​មធ្យម ២,៥ នាក់ ចំណែក​កាលពី​ឆ្នាំ ១៩៥០ មាន​រហូតដល់ ៥ នាក់។ ប៉ុន្តែ អត្រា​បង្ក​កំណើត​នេះ​មាន​ភាពខុសគ្នា​ទៅតាម​តំបន់ និង​ប្រទេស​នៅ​ទូទាំង​សកលលោក។

អត្រា​បង្ក​កំណើត​ទាប​ជាងគេ​បង្អស់​គឺ​នៅ ប៉រ​ទុយ​ហ្កា​ល់ និង​កូរ៉េខាងត្បូង ដោយ​ស្ត្រី​ម្នាក់​មានកូន ១,២ នាក់ ចំណែក​អត្រា​បង្ក​កំណើត​ខ្ពស់​ជាងគេ​គឺ​នៅ​ប្រទេស Niger ដែល​ស្ថិតនៅ​ទ្វីប​អា​ហ្រិ្វ​ក​ខាងលិច ដោយ​ស្ត្រី​ម្នាក់​មានកូន​រហូតដល់ ៧,៦ នាក់៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?