Yaya និង Nadech ប្រកាស​មិន​ប្រើពាក្យ​ថា

Sanofi

​មួយគូ​នេះ​ពិតជា​ចំឡែក​ខុសពី​គូ​ស្នេ​ហ៏​ផ្សេងៗ ពិតមែន​ទាំង​ដែល​ស្និទ្ធស្នាល​ជាមួយគ្នា​យ៉ាងខ្លាំង​ហើយ​ម្នាក់ៗ សុទ្ធ​សុ​ត​តែ​សារភាពថា ដៃគូ​គឺជា​មនុស្ស​សំខាន់បំផុត​នៅក្នុង​ជីវិត ប៉ុន្តែ​ពេលនេះ​ទាំង ខាង​ស្រី និង ខាង​ប្រុស សុទ្ធតែ​ចេញមុខ​ប្រកាស​អះអាងថា ពួកគេ​នៅ​មិនទាន់​ចង់​ប្រើ ពាក្យ​ថា​<​សង្សារ​>​រវាង​គ្នា​នឹង​គ្នា​នោះទេ តែ​ចង់​ប្រើពាក្យ​<​កល្យាណមិត្ត​>​ជំនួស​វិញ​។​



​នាង Yaya បាន​បកស្រាយ​ថា ទំនាក់ទំនង​របស់​នា​ង និង Nadech គឺ​មិន​ចង់​ប្រើពាក្យ​ថា​សង្សារ​ទេ​តែបើ​ប្រើពាក្យ​ថា​កល្យាណមិត្ត គឺ​សាក​សម​បំផុត ព្រោះ Nadech បាន​ឆ្លងកាត់​ឧបសក្គ​ជាច្រើន ជាមួយនឹង​នាង ហើយ Nadech ក៏បាន​បង្រៀន​នាង​អំពី​ការងារ​ជាច្រើន​ដែរ​។​


​កន្លងមក Nadech គឺជា​ភាគី​ដែល​ចេញមុខ​ប្រកាសថា នាង Yaya គឺជា​មនុស្ស​សំខាន់បំផុត​នៅក្នុង​ជីវិត របស់លោក ចំណែក​នាង Yaya ក៏បាន​ចេញមុខ​អរគុណ​យ៉ាងខ្លាំង ដែល​លោក​បានចាត់ទុក​នាង​ជា​មនុស្ស​សំខាន់ ដោយ​នាង Yaya ក៏បាន​ឆ្លើយ​វិញ​ថា លោក Nadech ក៏​ប្រហែលជា​បានដឹង​ដែរ​ថា​លោក​ក៏​ជា​មនុស្ស​សំខាន់បំផុត​នៅក្នុង​ជីវិត​របស់​នាង​ផងដែរ​។​


​ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​ទាំងពីរ​បានប្រកាស​មិន​ប្រើពាក្យ​ថា​<​សង្សារ​> តែ​ពេញចិត្ត​ប្រើពាក្យ​ថា <​កល្យាណមិត្ត​> ព្រោះ​វា​មាន​អត្ថន័យ​ជាង​ពាក្យ​ថា​សង្សារ​។​


​ទន្ទឹមនឹងនោះ នាង Yaya ក៏​ចេញមុខ​បកស្រាយ​ពី​ព​ត៏​មាន ដែល​ចុះផ្សាយ​ថា​នាង និង លោក Nadech​កំពុង​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ព្រោះ​រាល់ពេល​ព្រឹក​ព្រលឹម គឺ​ពួកគេ​តែងតែ​ទៅ​ហាត់ប្រាណ​ជាមួយគ្នា​។​នាង Yaya បាន​និយាយថា នាង​ពិតជា​បាន​ទៅ​ហាត់ប្រាណ​ជាមួយគ្នា​មែន តែ​មិន​បានរស់នៅ​ក្នុងផ្ទះ ជាមួយគ្នា​នោះទេ ដោល​លោក Nadech រស់នៅ​ផ្ទះ​របស់លោក ហើយ​នាង​រស់នៅ​ផ្ទះ​របស់​នាង​ដោយ​គ្រាន់តែ​ពេលព្រឹក ពួកយើង​ចេញទៅ​ហាត់ប្រាណ​ស្របពេល​ជាមួយគ្នា​ប៉ុណ្ណោះ​។ ខេ​រី​
(​ប្រភព​: ដេលី ញ៊ូ​)


 



Related