លោក ម៉ម ប៊ុននាង បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី ៥៤០នាក់ នៅស្រុកកណ្តាលស្ទឹង

កណ្តាល៖ សិស្សានុសិស្សនៅក្នុងស្រុកកណ្តាលស្ទឹងចំនួន ៥៤០នាក់ នៅក្នុងស្រុកកណ្តាលស្ទឹង បានសច្ចាប្រ ណិធានចូលជាសមាជិក សមាជិកាកាយរិទ្ធកម្ពុជា ដើម្បីចូលរួមបម្រើការងារមនុស្សធម៌នៅក្នុងសង្គម។ ពិធីសច្ចា ប្រណិធាន និងបំពាក់កន្សែងជូនសមាជិក សមាជិកាកាយរិទ្ធកម្ពុជាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែ តុលា ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។

ក្នុងពិធីនេះ លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់សមាជិក សមាជិកា កាយរិទ្ធថ្មីទាំងអស់ ត្រូវខិតខំឲ្យបានជាដាច់ ខាតនូវតួនាទី ភារកិច្ច ស្នូលសម្រាប់សាសនា ជាតិ ប្រជាជន និងសម្រាប់ខ្លួនឯង។

លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់កាយរិទ្ធថ្មីទាំងអស់ ត្រូវខិតខំសិក្សាឲ្យបានពូកែ ដើម្បីក្លាយជាទំពាំង ដ៏មាន សក្តានុពលស្នងឬស្សី ដើម្បីចូលរួមអភិវវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ដូចបណ្តាប្រទេសលើពិភពលោក និងប្រទេសជាតិខាង និងជួយដល់ប្រជាពលរដ្ឋដទៃទៀត ឲ្យទទួលបានឱកាសចូលរួមការអភិវឌ្ឍផងដែរ។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា កាយរិទ្ធត្រូវតែជាមនុស្ស ដែលប្រកបដោយសក្តានុពល ដោយចេះបង្ក ឱកាស និងក្តាបចាប់យកឱកាសសម្រាប់អភិវឌ្ឍខ្លួន ឲ្យក្លាយជាកោសិកាដ៏ល្អ របស់សង្គមជាតិ និងសង្គមគ្រួសារ របស់ខ្លួនផងដែរ។ ជាពិសេសត្រូវតែធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ។

សូមបញ្ជាក់ថា អង្គការកាយរិទ្ធកម្ពុជា ជាចលនាអប់រំដោយស្ម័គ្រចិត្តរបស់កុមារ និង យុវជនមិនធ្វើនយោបាយ ដោយមិនគិតអំពីដើមកំណើតសញ្ជាតិ … ហើយចលនាកាយរិទ្ធមានគោលបំណងចូលរួមចំណែក អភិវឌ្ឍកុមារ យុវជនឲ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងឲ្យក្លាយជាពលរដ្ឋល្អមានការ ទទួលខុសត្រូវក្នុងសហគមន៍ជាតិ និង អន្តរជាតិ។ សមាជិកកាយរិទ្ធម្នាក់ៗ មានភារកិច្ច ចំពោះសាសនា និង ប្រទេសជាតិ ភារកិច្ចសង្គ្រោះមនុស្សផងទាំងពួង និង ភារកិច្ចចំពោះខ្លួនឯ៕