ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​​ ឬ​បុណ្យ​កាន់​បិណ្ឌ ​ធ្វើ​ឡើង​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។ រយៈ​ពេល​​១៥​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​​​​​ខ្មែរ​នាំ​គ្នា​ទៅ​វត្ត​​​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​​​​ដើម្បី​​​ឧទ្ទិស​ដល់​បុព្វការី​ជន​ ជីដូន​ជីតា ញាតិកា​ដែល​បាន​ចែក​ឋាន​​ទៅ។

ទន្ទឹម​​នឹង​នេះ​ក៏​មាន​ទំនៀម​ទម្លាប់​​បោះ​បាយ​បិណ្ឌ​​​ក្នុង​​​ជំនឿ​លើ​ព្រលឹង​អ្នក​ស្លាប់​​តែលតោល​អនាថា​ផង​ដែរ។ ទាក់​ទិន​នឹង​ពិធី​បុណ្យ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​មួយ​នេះ ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ក៏​មាន​​​បុណ្យ​ប្រពៃណី​​ស្រដៀង​នឹង​ប្រទេស​កម្ពុជា​ដែរ​ ដែល​ក្នុង​នោះ Sabay សូម​លើក​យក​មក​បង្ហាញ​ពិធី​បុណ្យ​២ គឺ​នៅ​ចិន និង​ជប៉ុន។

 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ

ពិធី​បុណ្យ ​​​យូ ឡាន (ប្រទេស​ចិន)

មាន​ឈ្មោះ​ហៅ​ម្យ៉ាង​ទៀត​ពិធី​បុណ្យ​​​​​​​​​ខ្មោច​​​​ស្រេក​ឃ្លាន​ Hungry Ghosts Day ពិធី​បុណ្យ យូ ឡាន ជា​​បុណ្យ​ប្រពៃណី​ចិន​​​​ដែល​ប្រព្រឹត្ត​​​ទៅ​នៅ​ថ្ងៃ​ទី​១៥ ​នៃ​​ខែ​​​ទី​៧​នៃ​​​ចន្ទគតិ។ យប់​​ថ្ងៃ​ទី​១៥ ​​​ប្រជាជន​​ចិន​មាន​ជំនឿ​ថាមាន​ព្រលឹង​ខ្មោច​ ដែល​គេ​ដោះ​លែង​មក​ពី​ឋាននរក​ និង​ឋាន​សួគ៌​​ ឲ្យ​​មក​ស្វែងរក​អាហារ និង​​ជួប​ជុំ​សាច់​ញាតិ​បងប្អូន។ ដូច​នេះ​ប្រជាជន​ចិន​​​ទាំង​អ្នក​កាន់​សាសនា​​​​​​​តាវ​ និង​ពុទ្ធ​សាសនា​ រមែង​​អុជ​ធូប​ទៀន​ សែន​អាហារ​ នំ​ ផ្លែ​ឈើ និង​ដុត​ក្រដាស​តំណាង​​លុយ និង​ជា​ក្រដាស​​​តំណាង​​ទំនិញ​មួយ​ចំនួន​​ដូច​ជា​ផ្ទះ ឡាន​ទៅ​ដល់​ព្រលឹង​ខ្មោច។ ជា​ចុង​ក្រោយ​គេ​ក៏​មាន​ពិធី​អុជ​បំភ្លឺ​​​ទូក​ក្រដាស​​​​បណ្ដែត​ទឹក​ដើម្បី​​ជូន​ដំណើរ​ព្រលឹង​ទៅ​កាន់​ពិភព​ពួក​គេ​វិញ​ដែរ។

 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ
 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ
 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ
 

ពិធី​បុណ្យ​ អូ​បុណ ឬ​ បុណ (ប្រទេស​ជប៉ុន)

អូបុណ ឬ ជា​ភាសា​អង់​គ្លេស ​Obon ជា​ពិធី​បុណ្យ​រយៈ​ពេល​បី​ថ្ងៃ​របស់​​ជប៉ុន​ដើម្បី​ជា​ភក្ដី​ភាព​​រំលឹក​ដល់​ព្រលឹង​បុព្វបុរស សាច់​ញាតិ​​ដែល​បាន​ស្លាប់​​ឬ​ ជា​ការ​ចង​ចាំ​មួយ។ ថ្ងៃ​នោះ​​គ្រួសារ​ជប៉ុន​ជា​ច្រើន​គឺ​​មាន​ទំនៀម​ទម្លាប់​​សម្អាត​​និង​តុប​តែង​​នៅ​កន្លែង​សក្ការ​បូជា​ក្នុង​ផ្ទះ​​ និង​នៅ​​ផ្នូរ​សាច់​ញាតិ​របស់​ពួក​គេ ដោយ​មាន​រៀប​ចំ​ផ្កា ​និង​បង្អែម។ មាន​ការ​​ពិធី​​រាំ ​bon odori សម្រាប់​ស្វាគមន៍​ដល់​ព្រលឹង​ខ្មោចផង​ដែរ ហើយ​នៅ​ថ្ងៃ​បញ្ចប់​គេ​មាន​​អុជ​បំភ្លឺ​គោម​ក្រដាស​បណ្ដែត​តាម​ខ្សែ​ទឹក​ដើម្បី​​នាំ​ផ្លូវ​ព្រលឹង​ទៅ​កាន់​ទី​ឋាន​របស់​ពួក​គេ​វិញ៕

 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ
 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ
 

ពិធី​បុណ្យ​​នៅ​ចិន និង​ ជប៉ុន​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ

ចុចអាន៖ រឿងរ៉ាវ​ខ្លះៗ​ជុំវិញ​ពិធី​សែន​ក្បាល​ទឹក​​នៅ​ចិន

ចុចអាន៖ វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ ​​yourchineseastrology, travelocafe​​​
​​​​​​​​​​​