សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍ សោកស្តាយ ដែលមិនបាននៅចូលរួម បុណ្យភ្ជំបិណ្ឌ ជាមួយពលរដ្ឋខ្មែរ (មានវីដេអូ)

ភ្នំពេញ៖ ពីទីក្រុងម៉ាកាវ ប្រទេសចិន ទីដែលត្រូវចូលរួមក្នុងវេទិកា និងសន្និសីទជាច្រើន  ដើម្បីស្វែងរកឧត្តមប្រ យោជន៍សម្រាប់ជាតិ និងប្រជាជននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើអារម្មណ៍ សោកស្តាយ និងនឹករលឹក ចំពោះការខកខានមិនបាននៅចូលរួមក្នុងពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ខ្មែរ ដែលប្រារព្ធឡើងនៅថ្ងៃ ១៥ រោច ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥នេះ។

បុណ្យភ្ជំបិណ្ឌ គឺជាបុណ្យថ្ងៃចុងក្រោយបង្អស់ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីកាន់បិណ្ឌអស់រយៈ ១៤ថ្ងៃ កន្លងផុតទៅ។ បុណ្យភ្ជំបិណ្ឌ គឺជាថ្ងៃដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះថ្ងៃនេះក្រៅពីការធ្វើបុណ្យទាន ឧទ្ទិសកុសលជូនដូនតាហើយនោះ វាក៏ជាថ្ងៃដែលនាំឲ្យប្រជាពលរដ្ឋបានសម្រាកពីការងារ និងជួបជុំគ្រួសារ បង្ហាញការនឹករលឹកគ្នាទៅវិញទៅមក បន្ទាប់ពីឃ្លាតឆ្ងាយគ្នាក្នុងបុព្វហេតុការងារ ដើម្បីជីវិតនៅទីឆ្ងាយៗ និង ផ្សេងៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាការខកខានលើកទីពីរហើយរបស់សម្តេចតេជោ និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលខកខានមិនបាននៅចូលរួមបុណ្យភ្ជំបិណ្ឌ។ ការខកខានលើកទី១ គឺនៅថ្ងៃទី១៥ តុលា ឆ្នាំ២០ ១២ ដែល កាលនោះ សម្តេចទាំងពីរ ត្រូវទៅទីក្រុងបេកាំង ដើម្បីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ប្រទេស។

តាមរយៈវីដេអូឃ្លីបបង្ហោះលើទំព័រ Facebook សម្តេចតេជោ បានគូសបញ្ជាក់ថា បើទោះបីសម្តេចមិនបាននៅ ចូលរួមក្នុងពិធី ដ៏មានន័យក្នុងព្រះពុទ្ធសាសនាខ្មែរនេះយ៉ាងណាក្តី តែក្រុមគ្រួសាររបស់សម្តេច ក៏បានទៅធ្វើ បុណ្យមួយនេះផងដែរ។

សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលបានខិតខំសម្រួល និងរក្សានូវ សណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋឲ្យធ្វើដំណើរទៅកាន់ស្រុកកំណើតប្រកបដោយសុវត្ថិភាព។ សម្តេច ក៏បានអំពាវ នាវឲ្យប្រជាពលរដ្ឋទាំងប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីការពារអាយុជីវិត។

សម្តេច បានអំពាវនាវជាថ្មីម្តងទៀត ឲ្យរថយន្តឈ្នួលទាំងអស់ បញ្ឈប់ការដំឡើងថ្លៃឈ្នួលរថយន្ត។

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ សម្តេចតេជោ បានផ្ញើសារនឹករលឹកដល់កងកម្លាំងកម្ពុជា ដែលកំពុងបំពេញសកកម្ម មនុស្សធម៌ និងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ សម្តេចបានបួង សួង និងសូមពរជ័យដល់កងកម្លាំងទាំងអស់នោះ បានជួបតែសេចក្តីសុខ និងសម្រេចក្នុងបេសកកម្ម៕

សារជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌ

សារជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រគេនថ្វាយព្រះសង្ឃ និង ជនរួមជាតិទាំងក្នុង និង ក្រៅប្រទេស រួមទាំងកងទ័ពរក្សាសន្តិភាពកម្ពុជាដែលកំពុងបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិ (UN) នៅបរទេស នៅក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌថ្ងៃនេះ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, October 11, 2015

សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍ សោកស្តាយ ដែលមិនបាននៅចូលរួម បុណ្យភ្ជំបិណ្ឌ ជាមួយពលរដ្ឋខ្មែរ (មានវីដេអូ)