បណ្តុំកម្មវិធី​ល្អៗ សម្រាប់​ទាញ​យក​វីដេអូពី Youtube លើ iOS 9 គ្រប់​ជំនាន់

ថ្វីត្បិតតែកម្មវិធី Youtube មានមុខងារ Offline សម្រាប់ទាញយកវីដេអូពី Youtube ស្តាប់ក៏ពិតមែនតែ វា​ដំណើរការមិនល្អសោះ ហេតុដូច្នេះ ហើយនៅពេលតែមាន មនុស្សជាច្រើន ព្យាយាមចង់បាន កម្មវិធី សម្រាប់​ទាញយកវីដេអូពី Youtube ផ្សេងៗ នៅលើ iOS។ យើងបានដឹងរួចមកហើយថា រឿងទាញ​យក​វីដេអូពី Youtube នៅលើ iOS វាពិតជាពិបាកបន្តិចហើយ ព្រោះមិនទាន់​​មាន​​កម្មវិធី​​ណា ដែល​សហការ​ជា​មួយ Youtube បានត្រឹមត្រូវ ដូច Android។

បណ្តុំកម្មវិធី​ល្អៗ សម្រាប់​ទាញ​យក​វីដេអូពី Youtube លើ iOS 9 គ្រប់​ជំនាន់

នៅថ្ងៃនេះ ខេមបូ នឹងលើកយក វីធីសាស្រ្តចំនួនពីរ ដើម្បីអោយអ្នក អាចទាញយកវីដេអូពី Youtube វីធីសាស្រ្តទីមួយ អ្នកអាចធ្វើការ ទាញយកវាបាន តែមានលក្ខណៈ ស្មុគស្មាញបន្តិច សម្រាប់ប្រិយមិត្ត ដែលមិនធ្លាប់អនុវត្តន៍ ហើយអាចដាក់ចូល Camera Roll បានទៀតផង ចំណែកឯវិធីសាស្រ្តទីពីរវិញ អ្នកអាចធ្វើការ ទាញយកវាបានភ្លាមៗ យ៉ាងងាយស្រួល តែវាមិនអាចកំណត់ កម្រិតវីដេអូបានឡើយ។

សម្រាប់មិត្តអ្នកអានដែលចង់ទាញយក វីដេអូបានកម្រិតច្បាស់ និង ពេញលេញ ហើយអាចដាក់ចូល Camera Roll បានសូមចុចទីនេះ​ ដើម្បីអាន និងធ្វើតាមការណែនាំ។ ចំណែកប្រិយមិត្ត ដែលចង់បាន​កម្មវិធី​សម្រាប់ទាញយកវីដេអូពី Youtube ភ្លាមៗ​ សូមចុចទីនេះ ​ដើម្បីអាន និងធ្វើតាម​ការណែនាំ (សម្រាប់ iPad តែប៉ុណ្ណោះ)។

  • ដោយ: Meng
  • 7:24 AM, 12 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ